...

...

...
...

...

...

...

413

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

29/11/2021

 

ឌូសឺដឺ កំពត (Douceurs de Kampot) ជាហាងកាហ្វេមួយកន្លែងមានទីតាំងស្ថិតនៅខាងជើងផ្សារចាស់ (ផ្សារក្រណាត់) ក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។ ទីនោះមានបម្រើសេវាកម្មកាហ្វេ និងភេសជ្ជៈជាច្រើនមុខរួមមានដូចជា​ តែគុជ តែទឹកដោះគោ តែផ្លែឈើ បង្អែមបែបអុឺរ៉ុប ជាពិសេសមាននំខេកជាច្រើនរសជាតិពុះជ្រៀកជាចំណិតៗ។

ចំណែកឯកន្លែងអង្គុយវិញមានផាសុកភាព ងាយស្រួលជជែកគ្នាលេង រឺធ្វើកិច្ចការសាលា ជាមួយនឹងសេវាកម្មល្អ បុគ្គលិកមានភាពរួសរាយរាក់ទាក់ បើកដំណើរការចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៩ យប់ជារៀងរាល់ថ្ងៃ។ សម្រាប់អ្នកដែលចង់ញុាំនំខេកក៏ដូចជាភេសជ្ជៈមានរសជាតិឆ្ងាញ់ពុំគួររំលងទីនេះឡើយ។

 

អត្ថបទដោយ៖ ដែង សុជាតា

កាហ្វេ
តែទឹកដោះគោ