...

...

...
...

...

...

...

888

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

25/12/2021

 

អន្លង់​ព្រីង ជា​តំបន់​ទេសចរណ៍​ដាច់​ស្រយាល​មួយដែលមានទីតាំងស្ថិត​ក្នុង​ឃុំ​ព្រែកក្រឹស និង​ឃុំ​បឹងសាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ វាជា​វាល​ស្មៅ​ទំនាប​មាន​ព្រែក​តូចៗកាត់​ផ្ទៃ​បឹង​ដ៏​ធំដែល​ជា​ដែន​កំណត់​អភិរក្ស និង​ការពារ​សត្វ​ក្រៀលដែល​ជា​សត្វ​ដ៏​កម្រ។ គេ​ឃើញ​វត្តមាន​សត្វ​ក្រៀល​​ប្រមាណជាង ២០០​ក្បាល ដែលមក​រស់​នៅ​ទី​នោះ។ ​រដ្ឋាភិបាល និង​អង្គការ​អភិរក្ស​សត្វព្រៃ​កំពុង​ការពារក៏ដូចជា​ថែរក្សា​យ៉ាង​ប្រុងប្រយ័ត្នបំផុតដើម្បី​កុំ​ឲ្យ​មានការបាត់បង់ និងផុត​ពូជ ព្រោះសត្វ​ក្រៀលនេះ​គឺ​ជាសត្វ​ដ៏​កម្រ​មួយ​នៅ​លើ​ពិភពលោក។

 

ជារៀងរាល់​ថ្ងៃ​ក្នុង​រដូវ​ប្រាំងចាប់​ពី​ព្រលឹម​រហូត​ដល់​ពេល​ល្ងាច​ថ្ងៃ​រៀប​លិចមាន​គេសង្កេត​ឃើញថា​សត្វ​ក្រៀល​ទាំង​ហ្វូងៗបានចុះ​ស៊ី​ចំណី​ក្នុង​បឹង​។ ពួកវា​ប្រមូលផ្ដុំ​គ្នា​​​ជា​ក្រុមៗហើយ​​យូរ​ៗ​ម្ដងវា​បន្លឺ​សំឡេង​ដែល​​អាច​ឮ​បាន​ដល់​ចម្ងាយ ១០០​ម៉ែត្រ (សំឡេង​ក្រៀល)។ អ្នក​ទេសចរ​ដែល​ចង់​មើល​សត្វ​ក្រៀល​ផ្ទាល់​ភ្នែកជួនកាល​ត្រូវ​ចំណាយ​ពេល​មួយ​ថ្ងៃ​ពេញ​ដើម្បី​រង់ចាំ​ហ្វូង​វា​ចុះ។ ក្រៅពីនេះ តំបន់អន្លង់ព្រីងក៏មានសត្វស្លាបផ្សេងៗទៀតសម្រាប់ភ្ញៀវទស្សនាផងដែរ។ 

 

ប្រភពអត្ថបទ៖ Google

ទស្សនាសត្វស្លាប
ទស្សនាទីជនបទ
ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ

ទាំងអស់

សម្រាប់ភ្ញៀវជាតិ

null

$1.25

សម្រាប់ភ្ញៀវអន្តរជាតិ

null

$3.00