សហគមន៍សត្វស្លាបអន្លង់ព្រីង
អន្លង់ព្រីង ជាតំបន់ទេសចរណ៍ដាច់ស្រយាលមួយដែលមានទីតាំងស្ថិតក្នុងឃុំព្រែកក្រឹស និងឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ វាជាវាលស្មៅទំនាបមានព្រែកតូចៗកាត់ផ្ទៃបឹងដ៏ធំដែលជាដែនកំណត់អភិរក្ស និងការពារសត្វក្រៀលដែលជាសត្វដ៏កម្រ។ គេឃើញវត្តមានសត្វក្រៀលប្រមាណជាង ២០០ក្បាល ដែលមករស់នៅទីនោះ។ រដ្ឋាភិបាល និងអង្គការអភិរក្សសត្វព្រៃកំពុងការពារក៏ដូចជាថែរក្សាយ៉ាងប្រុងប្រយ័ត្នបំផុតដើម្បីកុំឲ្យមានការបាត់បង់ និងផុតពូជ ព្រោះសត្វក្រៀលនេះគឺជាសត្វដ៏កម្រមួយនៅលើពិភពលោក។
ជារៀងរាល់ថ្ងៃក្នុងរដូវប្រាំងចាប់ពីព្រលឹមរហូតដល់ពេលល្ងាចថ្ងៃរៀបលិចមានគេសង្កេតឃើញថាសត្វក្រៀលទាំងហ្វូងៗបានចុះស៊ីចំណីក្នុងបឹង។ ពួកវាប្រមូលផ្ដុំគ្នាជាក្រុមៗហើយយូរៗម្ដងវាបន្លឺសំឡេងដែលអាចឮបានដល់ចម្ងាយ ១០០ម៉ែត្រ (សំឡេងក្រៀល)។ អ្នកទេសចរដែលចង់មើលសត្វក្រៀលផ្ទាល់ភ្នែកជួនកាលត្រូវចំណាយពេលមួយថ្ងៃពេញដើម្បីរង់ចាំហ្វូងវាចុះ។ ក្រៅពីនេះ តំបន់អន្លង់ព្រីងក៏មានសត្វស្លាបផ្សេងៗទៀតសម្រាប់ភ្ញៀវទស្សនាផងដែរ។
ប្រភពអត្ថបទ៖ Google
សម្រាប់ភ្ញៀវជាតិ
null
$1.25
សម្រាប់ភ្ញៀវអន្តរជាតិ
null
$3.00