ហ្គោលឌិនគ្រែបប៊ូទិក
សូមស្វាគមន៍មកកាន់ ហ្គោលឌិនគ្រែប ប៊ូទិក (Golden Crab Boutique) ដែលជាកន្លែងស្នាក់ប្រកបដោយផាសុកភាពមានទីតាំងស្ថិតនៅភូមិតាឌឹប សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ចម្ងាយប្រហែល ៣គីឡូម៉ែត្រពីស្ពានកំពង់បាយ។
សម្រាប់បងប្អូនដែលមកលេងកំពត និងកំពុងស្វែងរកកន្លែងគេងអាចអញ្ជើញមកកាន់ទីនេះបានជាមួយនឹងបន្ទប់គេងស្អាតរួមមានបន្ទប់ជាន់ផ្ទាល់ដី បន្ទប់ជាន់លើ បន្ទប់គ្រែ ១ និងបន្ទប់គ្រែ ២ សម្រាប់បងប្អូនធ្វើការជ្រើសរើសតាមតម្រូវការ។ បន្ទប់នីមួយៗត្រូវបានរៀបចំឡើងយ៉ាងមានសណ្ឋាប់ធ្នាប់ ធំទូលាយ មានអនាម័យ និងបំពាក់ដោយម៉ាស៊ីនត្រជាក់។
រីឯទិដ្ឋភាពខាងក្រៅវិញមានអាងហែលទឹកដ៏ស្រស់ស្អាតដែលបងប្អូនអាចហែលលេងដោយសេរី អមដោយទីធ្លាសម្រាប់អាំងសាច់ញុំាទទួលទានអាហារពេលល្ងាចជាមួយក្រុមគ្រួសារយ៉ាងសប្បាយ ជាពិសេសមានកន្លែងចតរថយន្តប្រកបដោយសុវត្ថិភាព និងទំនុកចិត្តផ្តល់មកនូវការស្នាក់នៅដោយភាពកក់ក្តៅ។
អត្ថបទដោយ៖ ដែង សុជាតា
បន្ទប់គ្រែ១
$40.00
បន្ទប់គ្រែ២
$50.00