...

...

...
...

...

...

...

5K

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

01/07/2020

រូបបដិមាលោកយាយម៉ៅ​លើភ្នំបូកគោ ត្រូវបានសាងសង់ឡើងក្នុងឆ្នាំ២០១០ មានកម្ពស់ ២៧,៨ម៉ែត្រ និងទទឹង ៨ម៉ែត្រ ឋិតក្នុងសម្លៀកបំពាក់គ្រងដោយសំពត់ពណ៌ខ្មៅ អាវស និងបង់ក្រម៉ាពណ៌លឿង កំពុងអង្គុយ​សមាធិ​បែរ​ព្រះភក្រ្ត​សម្លឹង​ទៅកាន់​ផ្ទៃ​សមុទ្រដ៏ធំល្វឹងល្វើយ។ 

ទាក់ទងទៅនឹងប្រវត្តិរបស់លោកយាយម៉ៅ មានការអះអាងពីប្រភពផ្សេងៗគ្នា។ យោងតាមប្រវត្តិនិទានមួយបានអោយដឹងថា កាលពីជាង ៥០០ឆ្នាំមុន មានសង្គ្រាមឈ្លានពានរបស់ពួកសៀមមកកាន់ប្រទេសខ្មែរ។ នៅក្នុងការប្រយុទ្ធគ្នានាពេលនោះ លោកមេទ័ពគ្រី ដែលជាមេទ័ពធំគ្រប់គ្រងភាគនិរតី​ និងមួយផ្នែកនៅពាយ័ព្យ បានស្លាប់បាត់បង់ជីវិតក្នុងមូលដ្ឋានសឹកចុងក្រោយនៅខេត្តកំពត ដែលជាហេតុធ្វើអោយកងទ័ពមានសភាពចលាចលជាខ្លាំង។ 

ឃើញដូចនេះ ស្រីម៉ៅដែលជាមេទ័ពរងបានសម្រេចចិត្តវាយបើកផ្លូវ រួចប្រមូលផ្តុំកម្លាំងទ័ពនៅកំពូលភ្នំពេជ្រនិល នឹងត្រូវបានព្រះរាជាខ្មែរតែងតាំងជាមេទ័ពកាន់កាប់ភូមិភាគនិរតីចាប់ពីពេលនោះមក។ ដោយមន្តអាគមរិទ្ធិបារមី និងសមត្ថភាពផង ស្រីម៉ៅបានប្រមូលកងទ័ព រួចរៀបក្បួនយុទ្ធសាស្រ្តវាយរហូតឈ្នះទ័ពសៀមនៅតំបន់កោះកុង។​ ក្រោយមកទៀត បន្ទាប់ពីស្រីម៉ៅបានស្លាប់បាត់ទៅ បារមីជំទាវម៉ៅបានល្បីល្បាញគ្រប់ទិសទីនៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ។ ហេតុនេះហើយ គេក៏បានធ្វើការគោរពបូជាជំទាវម៉ៅចាប់ពីពេលនោះមក។ 

ក្រៅពីប្រវត្តិនិទានដ៏គួរអោយចាប់អារម្មណ៍ រូបសំណាក់នេះគឺជាកន្លែងសក្តារៈដែលអ្នកដំណើរតែងតែចូលអុជធូបគោរពបូជាដើម្បីបន់ស្រន់សុំសេចក្តីសុខ និងសុវត្ថិភាព ហើយក៏ជាកន្លែងមើលថ្ងៃលិចដ៏ស្រស់ស្អាតមួយនៅលើភ្នំបូកគោដែលភ្ញៀវទេសចរមិនគួរមើលរំលងផងដែរ។ 

 

ប្រភព៖ សៀវភៅប្រវត្តិ និងតំបន់សក្តានុពលទេសចរណ៍ខេត្តកំពត

ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ថ្ងៃលិច

ទាំងអស់

ទស្សនាដោយសេរី

$0.00