...

...

...
...

...

...

...

2.9K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

19/05/2022

 

ចាហួយដូងក្រអូបកំពត ជាប្រភេទបង្អែមដ៏ឈ្ងុយឆ្ងាញ់ប្រចាំខេត្ត ព្រោះវាធ្វើឡើងពីដូងក្រអូបដែលដាំដុះដោយប្រជាកសិករក្នុងស្រុក មានក្លិនឈ្ងុយ ត្រជាក់ លាយជាមួយសាច់ដូង និងមានរសជាតិផ្អែមល្មម។ 

 

បងប្អូនភ្ញៀវទេសចរដែលមកលេងកំពត និងចង់ទទួលទានចាហួយដូងក្រអូបអាចស្វែងរកទិញនៅ ផ្សាររាត្រីកំពត ភោជនីយដ្ឋានផ្ទះដូង និងនៅតាមតូបលក់ដូងរបស់បងប្អូនប្រជាកសិករស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣១ ក្នុងស្រុកអង្គរជ័យ ជាមួយនឹងតម្លៃសមរម្យទៅតាមប្រភេទដូចជាចាហួយដូងដាក់ក្នុងចាន និងចាហួយដូងដាក់ក្នុងផ្លែដូងតែម្តង។ 

 

ជាទូទៅគេនិយមរក្សាវាទុកក្នុងទូទឹកកក ដើម្បីរក្សាភាពត្រជាក់ និងរសជាតិផ្អែមឆ្ងាញ់។ កាន់តែពិសេសជាងនេះទៅទៀត បងប្អូនក៏អាចជ្រើសរើសយកចាហួយដូងក្រអូបសម្រាប់ដាក់ក្នុងពិធីអាពាហ៍ពិពាហ៍​ រឺពិធីជប់លៀងផ្សេងៗផងដែរ។ 

 

អត្ថបទដោយ៖ ដែង សុជាតា

រូបភាព៖ ចាហួយដូងក្រអូបកំពត

អាហារ