...

...

...
...

...

...

...

3.7K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

19/05/2022

 

អាហារសម្រន់ដ៏ពេញនិយមមួយប្រភេទដែលភ្ញៀវទេសចរកម្រមើលរំលង នោះគឺ នំបុ័ងអាំង។ នំបុ័ងអាំងជាប្រភេទនំបុ័ងដែលកៀបថ្មីៗក្ដៅៗរួមជាមួយសាច់ផាត់ ប្រហិតក្តាម ស្លឹកខ្ទឹម និងទឹកSauce។ អ្នកទាំងអស់គ្នាក៏អាចបន្ថែមជាមួយពោត និងហតដក(Hot dog) ពីលើទៀតក៏បានដែរ។ 

 

បើនិយាយពីរសជាតិនំបុ័ងវិញពេលញ៉ាំទៅឡើងស្រួយស្រឹប ជាពិសេសទឹកSauceដែលមានរសជាតិបែបប្រៃផ្អែមបន្ថែមជាមួយសាច់ផាត់ទៀតគឺថាឆ្ងាញ់ខ្លាំងមែនទែន។ សម្រាប់ទីតាំងវិញ អ្នកទាំងអស់គ្នាអាចរកទិញបាននៅម្តុំរង្វង់មូលទុរេនដូចជា នៅខាងមុខធនាគារកាណាឌីយ៉ា ខាងជើងស្ថានីយ៍ប្រេងឥន្ធនៈសូគីមិច  និងខាងកើតផ្សាររាត្រី។

 

អត្ថបទដោយ៖ ឥន្ទ ចិន្តា

រូបភាព៖ Facebook

អាហារ