...

...

...
...

...

...

...

14.9K

រមណីយដ្ឋានជ្រលងបៃតងវាលពួច

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

25/05/2022

 

សូមស្វាគមន៍មកកាន់ រមណីយដ្ឋាន ជ្រលងបៃតងវាលពួច ដែលជារមណីយដ្ឋានបែបធម្មជាតិកែច្នៃមួយកន្លែងមានទីតាំងស្ថិតនៅក្បែរទឹកធ្លាក់វាលពួចលើទឹកដីខេត្តកំពត។ នៅទីនោះព័ទ្ធជុំវិញដោយទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល ពណ៌ខៀវខ្ចី ឋិតក្នុងបរិយាកាសបែបស្ងប់ស្ងាត់សាកសមសម្រាប់ការសម្រាកលំហែកាយ ស្រូបយកខ្យល់អាកាសធម្មជាតិ និងបង្កើនភាពស្រស់ស្រាយថែមមួយកម្រិតទៀត។

ជាមួយគ្នានេះដែរ ខាងរមណីយដ្ឋានក៏បានច្នៃចេញជាស្ពានយោលឆ្លងកាត់ទឹកហូរដ៏ស្រស់ស្អាតផងដែរ។ ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនេះពិតជាមិនខកបំណងឡើយជាមួយនឹងទឹកធ្លាក់ដ៏ត្រជាក់អាចងូតលេងកម្សាន្តបាន ព្រមទាំងសម្បូរដោយប្លង់ថតរូបជាច្រើនកន្លែង និងមានសកម្មភាពកម្សាន្តផ្សេងៗដូចជាការជិះខ្សែរ៉ក ដើរលើបន្ទះក្តារ ដើរលើសំបកកង់ឡាន ដើរលើស្ពានយោល និងមានតាបសម្រាប់បុកប៊ីយ៉ែថែមទៀតផង។​ 

សម្រាប់អ្នកដែលស្រលាញ់ធម្មជាតិ និងចូលចិត្តភាពស្ងប់ស្ងាត់អាចអញ្ជើញមកកាន់ រមណីយដ្ឋាន ជ្រលងបៃតងវាលពួច បានដែលមានទីតាំងស្ថិតនៅក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយយើងត្រូវធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣ (ទិសដៅពីរង្វង់មូលទឹករលកទៅខេត្តព្រះសីហនុ) ប្រមាណ ១.៤ គីឡូម៉ែត្រ រួចបត់ស្តាំចូលតាមច្រកវត្ដព្រះពុទ្ធជ័យមង្គលារាមហៅវត្តវាលពួចប្រហែលជិត ៥គីឡូម៉ែត្រយើងនឹងទៅដល់វត្តវាលពួច បន្ទាប់មកទៀតធ្វើដំណើរឆ្ពោះទៅកាន់ ជ្រលងបៃតងវាលពួចប្រមាណ ១គីឡូម៉ែត្រទៀត នោះលោកអ្នកនឹងបានទៅដល់ទីតាំងតែម្តង។

 

អត្ថបទដោយ៖ ដែង សុជាតា

ដំណើរផ្សងព្រេង
ទឹកធ្លាក់
ថតរូប
ភ្នំ
ហែលទឹកជ្រោះ
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ
ទស្សនាទីជនបទ