សហគមន៍នេសាទកំពង់សាមគ្គី
09/06/2022
សហគមន៍នេសាទកំពង់សាមគ្គី ជាកន្លែងទេសចរណ៍បែបអេកូឡូស៊ីដែលមានទីតាំងស្ថិតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយពីទីរួមខេត្តប្រមាណ 10គីឡូម៉ែត្រ។
នៅទីនេះសម្បូរដោយដើមកោងកាងរាប់សិបហិកតាដុះព័ទ្ធជុំវិញ បង្កើតអោយមានខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិគួរអោយចង់ទៅកម្សាន្ត។ ជាមួយគ្នានេះដែរខាងសហគមន៍ក៏មានសេវាកម្មក្នុងការជួលទូកសម្រាប់ជិះលំហែតាមបណ្តោយមាត់ទឹក មើលថ្ងៃលិច ថតរូបលេង គយគន់ព្រៃកោងកាង និងទេសភាពធម្មជាតិដ៏ស្រស់បំព្រងផងដែរ។
កាន់តែងាយស្រួល ភ្ញៀវទេសចរក៏អាចស្វែងរកកន្លែងស្នាក់នៅទីនេះដែលស្ថិតនៅជាប់មាត់ទឹក មានភាពស្ងប់ស្ងាត់ អាចជ្រើសរើសជាផ្ទះស្នាក់ រឺបោះតង់តាមចំណង់ចំណូលចិត្ត។ ក្រៅពីនេះ លោកអ្នកក៏អាចរកបាននូវគ្រឿងសមុទ្រស្រស់ៗដែលប្រជាជននៅតំបន់នោះមានបម្រើសេវាកម្មផ្នែកម្ហូបអាហារផងដែរ។
អត្ថបទដោយ៖ ឡុង ថុនី
Mobile
visitkampot@gmail.com
Email
សហគមន៍នេសាទកំពង់សាមគ្គី
Facebook
https://t.me/visitkampot_info
Telegram
លំហែ
ថតរូប
ថ្ងៃលិច
ស្ទូចត្រី
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ
ទស្សនាទីជនបទ