...

...

...
...

...

...

...

3.5K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

11/06/2022

ការឡើងភ្នំថ្ម គឺជាសកម្មភាពកម្សាន្តបែបផ្សងព្រេងមួយប្រភេទដែលភ្ញៀវទេសចរអាចស្វែងរកបាននៅស្ថានីយ៍បុរេប្រវត្តិសាស្ត្រភ្នំក្បាលរមាសដែលមានទីតាំងស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ចម្ងាយប្រហែល 7គីឡូម៉ែត្រពីក្រុងកំពត។ 

ក្រៅពីការឡើងភ្នំថ្មកម្ពស់​ ៣០ម៉ែត្រ ភ្ញៀវទេសចរអាចសាកល្បងជាមួយសកម្មភាពជាច្រើនទៀតដូចជា ការដើរតាមជ្រលងភ្នំដោយប្រើខ្សែកាបសុវត្ថិភាព ការសំរូតខ្លួនចុះពីលើភ្នំដោយប្រើខ្សែពួរ ការទស្សនាក្នុងរូងភ្នំ និងការឡើងជញ្ជាំងភ្នំតាមកម្រិតស្រួល ល្មម និងពិបាក។ 

តាមរយៈកីឡាប្រភេទនេះ ភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍ថ្មីជាមួយនឹងការទស្សនាទិដ្ឋភាពស្អាតៗដ៏កម្របានឃើញដូចជា ថ្មដុះ ថ្មសើម ថ្មរូបសត្វ និងរុក្ខជាតិផ្សេងៗទៀតដូចជាវល្លិ៍ធម្មជាតិដែលដុះចាក់ឬសពីលើកំពូលភ្នំចុះមកដី ព្រមទាំងមានសំណង់ប្រាសាទបាក់បែកខ្លះៗផងដែរ។ 

បន្ថែមពីនេះ បន្ទាប់ពីភ្ញៀវទេសចរឡើងដល់កំពូលភ្នំ លោកអ្នកនឹងអាចស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ថតរូបលេង និងអាចគយគន់ជួរភ្នំ ទិដ្ឋភាពស្រុកស្រែចំការ ព្រមទាំងសមុទ្រឆ្ងាយដាច់កន្ទុយភ្នែកយ៉ាងរីករាយ។ 

សម្រាប់អ្នកដែលមានបំណងចង់សាកល្បងកីឡាប្រភេទនេះពុំចាំបាច់ត្រៀមសម្ភារៈជាមុននោះទេ ព្រោះខាងក្រុមការងារនឹងមានការរៀបចំបំពាក់ឧបករណ៍នៃការឡើងភ្នំរួចជាស្រេច ប្រកបដោយសុវត្ថិភាព ជាមួយនឹងការណែនាំពីអ្នកជំនាញឡើងភ្នំផងដែរ។  សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការសាកសួរតាមរយៈ Telegram ខាងក្រោម។ 

 

អត្ថបទដោយ៖ ដែង សុជាតា

សំបុត្រ
ថតរូប
មើលថ្ងៃលិច
ដំណើរផ្សងព្រេង
ស្រូបខ្យល់អាកាសបរិសុទ្ធ