...

...

...
...

...

...

...

4.7K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

16/06/2022

 

ក្តាតឡាតង់ ជារមណីយដ្ឋានបែបធម្មជាតិកែច្នៃដែលមានទីតាំងល្អ ស្ថិតនៅជាប់មាត់សមុទ្រ មានស្ពានឈើលយចូលទឹក ទេសភាពស្រស់ស្អាត ខ្យល់ត្រជាក់ និងសម្បូរដោយប្លង់ថតរូបស្អាតៗជាច្រើនកន្លែង។ នៅទីនេះ យើងអាចចូលលេងបានដោយគ្រាន់តែត្រូវចំណាយថវិកាបន្តិចបន្តួចតែប៉ុណ្ណោះ ហើយនៅពេលល្ងាច យើងអាចអង្គុយជជែកគ្នាលេង រួចគយគន់ថ្ងៃរៀបលិច រឺហែលទឹកលេង បង្កើតអនុស្សាវរីយ៍ដ៏គួរអោយចងចាំជាមួយគ្នាយ៉ាងសប្បាយរីករាយ។

លើសពីនេះយើងអាចស្វែងរកគ្រឿងសមុទ្រស្រស់ៗ និងម្ហូបអាហារផ្សេងៗដែលមានបម្រើសេវាកម្មនៅទីនេះផងដែរ។ ក្តាតឡាតង់ មានទីតាំងស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដែលមានចម្ងាយប្រហែល 20គីឡូម៉ែត្រពីទីរួមខេត្តកំពត។

 

អត្ថបទដោយ៖ ឡុង ថុនី

រូបភាព៖ KDARD LA TENTE

ស្ទូចត្រី
ថ្ងៃលិច
ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ