...

...

...
...

...

...

...

9.1K

អំពី

ប្រភេទ

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

17/06/2022

 

សូមស្វាគមន៍មកកាន់ ឡូដស៍ មុនីឥស្សរា កំពត ដែលជាកន្លែងស្នាក់ជាប់មាត់ទឹក មានទីតាំងស្ថិតនៅភូមិកំពង់ក្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត​ ចម្ងាយប្រហែល ៦គីឡូម៉ែត្រពីរង្វង់មូលទុរេន។ 

នៅទីនោះមានផ្ទះស្នាក់ជាប្រភេទបឹងហ្គាឡូតូច និងបឹងហ្គាឡូធំសម្រាប់ស្នាក់នៅលក្ខណៈបែបគ្រួសារ។ បន្ទប់បឹងហ្គាឡូនីមួយៗត្រូវបានសាងសង់ឡើងពីឈើ ដំបូលប្រក់ក្បឿង ស្ថិតនៅដាច់ដោយឡែកពីគ្នា និងតម្រៀបគ្នាជាជួរប្រប់មាត់ទឹក។​ រីឯនៅខាងក្នុងបន្ទប់វិញត្រូវបានរៀបចំឡើងយ៉ាងមានសណ្ឋាប់ធ្នាប់ ប្រដាប់ដោយគ្រឿងសង្ហារឹម ផ្ទាំងរូបថត និងបំពាក់ដោយម៉ាស៊ីនត្រជាក់ យ៉ាងមានផាសុកភាព គួរអោយចង់ស្នាក់នៅ។

ជាមួយគ្នានេះដែរ លោកអ្នកក៏អាចលំហែកាយជាមួយនឹងទីធ្លាដ៏ធំទូលាយ មានសួនច្បារ សួនកុមារ អាងហែលទឹក កន្លែងហាត់ប្រាណ សាលប្រជុំ ជាពិសេសមានទីតាំងល្អនៅជាប់ដៃព្រែកដែលយើងអាចជិះទូកកៃយ៉ាកលេង ស្រូបយកខ្យល់អាកាស គយគន់ទេសភាពតាមដងព្រែក និងដើមចាកដុះអមត្រៀបត្រាផងដែរ។ ឡូដស៍ មុនីឥស្សរា កំពត ជាកន្លែងសម្រាកលំហែកាយដ៏ពិសេស បែបធម្មជាតិ និងស្ងប់ស្ងាត់ សាកសមសម្រាប់លោកអ្នកចំណាយពេលវេលាកសាងអនុស្សវរីយ៍ជាមួយគ្រួសារ មិត្តភក្តិ រឺមនុស្សជាទីស្រលាញ់ក្នុងឱកាសនៃដំណើរកម្សាន្តនៅលើទឹកដីខេត្តដ៏ស្រស់បំព្រងមួយនេះ។ 

 

អត្ថបទដោយ៖ ដែង សុជាតា

ហែលទឹក
អាងហែលទឹក
ជាប់មាត់ទឹក
ទោង
គេង
រានហាលមុខបន្ទប់
ចង្ក្រានអាំងសាច់
Wifi
ចំណត
ម៉ាស៊ីនត្រជាក់

ទាំងអស់

ផ្ទះបឹងហ្គាឡូតូច គ្រែ២

-បន្ទប់ទឹក១
-ជាប់មាត់ទឹក
-មានម៉ាស៊ីនត្រជាក់

$70.00

ផ្ទះបឹងហ្គាឡូតូច គ្រែ១

-បន្ទប់ទឹក១
-មានម៉ាស៊ីនត្រជាក់
-វេរ៉ង់ដាជាប់មាត់ទឹក

$70.00

ផ្ទះលក្ខណៈគ្រួសារ

- មាន២ជាន់(ជាន់ក្រោមមានបន្ទប់គ្រែ១ និងជាន់លើមានបន្ទប់គ្រែតូច២)
-បន្ទប់ទឹក២
-មានម៉ាស៊ីនត្រជាក់
-មានវេរ៉ង់ដាអង្គុយលេង

$110.00

ផ្ទះវីឡា VIP

- មានបន្ទប់គេង៣
-បន្ទប់ទឹក៣
-កន្លែងទទួលភ្ញៀវ
-ម៉ាស៊ីនត្រជាក់
-មានរានហាល
-ផ្ទះបាយចម្អិនអាហារ

$330.00