...

...

...
...

...

...

...

5.5K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

01/07/2020

 

បឹងលើភ្នំបូកគោ គឺជាបឹងដ៏ធំមួយដែលអាចផ្ទុកទឹកចំនួនកន្លះលានម៉ែត្រគូប និងមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីរមណីយដ្ឋានឋានសួគ៌បូកគោ។ 

នៅទីនោះមានទេសភាពស្រស់ស្អាត ទឹកបឹងមានសភាពថ្លា អមដោយព្រៃឈើពណ៌ខៀវស្រងាត់ដុះព័ទ្ធជុំវិញ។ យូរៗម្តង យើងសង្កេតឃើញមានអ័ព្ទចុះមកប៉ប្រះនឹងផ្ទៃបឹងបង្កើតបានជាផ្ទាំងទស្សនីយភាពដ៏គួរឲទាក់ទាញ។ អាស្រ័យហេតុនេះហើយទើបធ្វើអោយទីនោះមានអាកាសធាតុត្រជាក់ និងមានបរិយាកាសស្រស់ស្រាយខុសប្លែកពីបឹងដទៃទៀត។ 

ក្រៅពីនេះ បឹងលើភ្នំបូកគោក៏មានសកម្មភាពកម្សាន្តលើទឹកមួយចំនួនសម្រាប់ភ្ញៀវទេសចរលេងកម្សាន្តផងដែរ រួមមានដូចជា ការជិះទា ជិះទូកកាយ៉ាក់ ស្ទូចត្រី ថតរូបទុកជាអនុស្សាវរីយ៍ គយគន់សម្រស់ធម្មជាតិ និងអាចបោះតង់សម្រាកនៅទីនោះបានផងដែរ។ 

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺនៅទីនោះក៏មានត្រីចិញ្ចឹមជាច្រើនក្បាលប្រកបដោយពណ៌ស្រស់ស្អាត ហែលបង្អួតសម្រស់អោយភ្ញៀវទេសចរអាចគយគន់យ៉ាងរីករាយ។ ភ្ញៀវទេសចរដែលទៅលេងនៅបឹងនោះតែងតែឆ្លៀតដាក់ចំណីអោយត្រីដែលទីនោះក៏មានលក់ចំណីត្រីផងដែរ។

 

អត្ថបទដោយ៖ វុទ្ធី ស្រីនូ

ដំណើរផ្សងព្រេង
ថ្ងៃលិច
ថតរូប
ភ្នំ
លំហែ
ខ្យល់អាកាសបរិសុទ្ធ