...

...

...
...

...

...

...

35.4K

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

22/06/2022

 

ពីមុនធ្លាប់តែ​ឮគេជិះណូរីនៅបាត់ដំបងមែនទេ? ឥឡូវនេះនៅកំពតក៏មានសេវាកម្មជិះណូរីផងដែរ ដែលភ្ញៀវទេសចរអាចរកបាននៅ រមណីយដ្ឋាន ឋានសួគ៌ធម្មជាតិភ្នំវល្លិ៍ ដែលមានទីតាំងព័ទ្ធជុំវិញដោយជួរភ្នំ លើទឹកដីភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ជិតព្រំប្រទល់ខេត្តកែប ដោយយើងត្រូវធ្វើដំណើរចេញពីក្រុងកំពតទិសដៅទៅកាន់ខេត្តកែប​តាមបណ្តោយផ្លូវជាតិលេខ ៣៣ រហូតហួសវិទ្យាល័យ ហ៊ុនសែន ចំការដូង បន្តិច យើងត្រូវបត់ឆ្វេង រួចធ្វើដំណើរបន្តតាមផ្លូវគ្រួសក្រហមប្រហែល ១១គីឡូម៉ែត្រទៀត នោះយើងនឹងបានទៅដល់ទីតាំងផ្ទាល់តែម្តង។

រមណីយដ្ឋានបែបធម្មជាតិមួយកន្លែងនេះមានលក្ខណៈជាចម្ការ ជាសួនកម្សាន្តដ៏ស្រស់បំព្រង និងមានជាភោជនីយដ្ឋានផងដែរ។ ជាពិសេសនៅទីនោះក៏មានសេវាកម្មជិះណូរីនៅលើផ្លូវដែកដែលមានប្រវែងជាង ៣គីឡូម៉ែត្រលើផ្ទៃដីរាប់សិបហិកតា បើកចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ៥ល្ងាច ។

 តាមរយៈការជិះណូរីនេះ ភ្ញៀវទេសចរអាចអង្គុយស្រូបយកខ្យល់អាកាស និងគយគន់ដំណាំមួយចំនួនដែលដាំនៅអមសងខាងផ្លូវដូចជា ចម្ការស្វាយចន្ទី កន្លែងដាំបន្លែសរីរាង្គ និងចម្ការដូងប្រេងផងដែរ។ ក្រៅពីនេះ​ យើងក៏អាចទស្សនាសត្វចិញ្ចឹមដូចជា សត្វជ្រូកព្រៃ សេះ គោ ក្ងោក និងសត្វពពែជាដើម។

 រីឯទីធ្លានៅទីនោះវិញមានសភាពធំទូលាយ បរិយាកាសបែបស្ងប់ស្ងាត់​ និងមានប្លង់ស្អាតៗបែបធម្មជាតិសម្រាប់ថតរូប ពិតជាមិនធ្វើអោយភ្ញៀវទេសចរខកបំណងឡើយ។

 

អត្ថបទដោយ៖ ដែង សុជាតា

ថ្ងៃលិច
ថតរូប
ភ្នំ
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ
ទស្សនាសត្វស្លាប
ទស្សនាទីជនបទ

ទាំងអស់

សម្រាប់ភ្ញៀវម្នាក់

$1.25

សម្រាប់ក្មេងក្រោមអាយុ 10ឆ្នាំ

$0.00