...

...

...
...

...

...

...

2K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

22/06/2022

 

រីស៊តចំការដូងម្លិច ជារមណីយដ្ឋានមួយកន្លែងដែលមានទីតាំងល្អ ធំទូលាយ មានទេសភាពដ៏ស្រស់ស្អាត អមដោយទឹកថ្លាឈ្វេង និងមានសេវាកម្មម្ហូបអាហារដ៏ឆ្ងាញ់ពិសារថែមទៀតផង។

ក្នុងនោះយើងអាចជួលជាកញ្ចុះអង្គុយញាំអីក៏បាន ឬចង់ទទួលសេវាកម្មក្នុងនោះក៏បាន ជាមួយនឹងអាហារបែបខ្មែរដ៏ឈ្ងុយឆ្ងាញ់។ នៅទីនេះយើងអាចថតរូបលេងជាមួយនឹងទីកន្លែងដែលខាងរីសតគាត់បានរៀបចំយ៉ាងស្រស់ស្អាត មានសួនផ្កាឈូករ័ត្នដ៏ស្រស់ត្រកាល មានសកម្មភាពកម្សាន្តជាច្រើនប្រភេទសម្រាប់ភ្ញៀវទេសចរធ្វើការសាកល្បងដូចជាការជិះកង់ស្គីលេងជុំវិញរីសត ជិះខ្សែរ៉ក ជិះរទេះភ្លើង ជិះក្បូនបណ្តែតទឹក និងមានស្ពានយោលផងដែរ។ 

រមណីយដ្ឋានបែបកែច្នៃនេះមានទីតាំងស្ថិតនៅខាងកើតទំនប់ម្លេចប្រហែល 800ម៉ែត្រ ក្នុងភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត ដោយភ្ញៀវទេសចរត្រូវធ្វើដំណើរ ៥គីឡូម៉ែត្រចុះពីផ្លូវជាតិលេខ៣ ត្រង់បង្គោលព្រំប្រទល់ខេត្តតាកែវ និងខេត្តកំពត។

 

អត្ថបទដោយ៖ ឡុង ថុនី

រូបភាព៖ រីស៊តចំការដូងម្លិច

ជិះទូកកាយ៉ាក
ថ្ងៃលិច
ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ទស្សនាទីជនបទ