រមណីយដ្ឋានព្រែកក្តាតអេកូរីសត

ព្រែកក្តាតអេកូរីសត ជាគោលដៅទេសចរណ៍បែបធម្មជាតិមួយកន្លែងដែលមានទីតាំងស្ថិតនៅលើទឹកដីភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដោយភ្ញៀវទេសចរអាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣ (ទិសដៅកំពតទៅខេត្តព្រះសីហនុ) ដល់ត្រង់ចំណុចសាលាបឋមសិក្សា និងអនុវិទ្យាល័យក្តាត យើងនឹងឃើញច្រកចូលនៅខាងស្តាំដៃ ទល់មុខសាលា រួចយើងបន្តដំណើរប្រហែល ៤០០ម៉ែត្រទៀតនឹងបានទៅដល់រីសតតែម្តង។

នៅទីនោះជាកន្លែងលំហែកាយដែលសម្បូរដោយព្រៃកោងកាងដុះត្រៀបត្រា ព្រោះស្ថិតនៅចំតំបន់ដៃសមុទ្រ អាចអោយយើងអាចជិះទូកកាយ៉ាកលេង រកងាវភក់ ជិះកង់លេងកម្សាន្តក្នុងទីធ្លា ដើរកាត់ស្ពានឈើដែលត្រូវបានសង់ឡើងអមដោយរុក្ខជាតិបៃតង និងព្រៃកោងកាងដុះសងខាង ព្រមទាំងស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធ ជាពិសេសមានកន្លែងថតរូបស្អាតៗជាច្រើន ជាមួយនឹងទីធ្លាធំទូលាយ អាចគយគន់ទេសភាពជួរភ្នំយ៉ាងត្រជាក់ចិត្ត។ ក្រៅពីនេះ ខាងរីសតក៏មានជាកន្លែងស្នាក់ អាហារដ្ឋាន និងហាងកាហ្វេផងដែរ។

អត្ថបទដោយ៖ ដែង សុជាតា
រូបភាព៖ ព្រែកក្តាតអេកូរីសត






















កន្លែងក្បែរនេះ

















