រមណីយដ្ឋានជ្រោះដំបងទំនប់ម្លេច
28/06/2022
ជ្រោះដំបងទំនប់ម្លេច ជារមណីយដ្ឋានទេសចរណ៍បែបកែច្នៃមួយកន្លែងដែលមានទីតាំងស្ថិតនៅតំបន់បឹងម្លេច ត្រង់ព្រំប្រទល់ខេត្តកំពត និងខេត្តតាកែវ លើទឹកដីភូមិតាទែន ឃុំច្រេស ស្រុកជុំគិរី ខេត្តកំពត មានចម្ងាយ ៥៦គីឡូម៉ែត្រពីក្រុងកំពត។
នៅទីនោះមានទីតាំងល្អ ស្ថិតនៅក្បែរជើងភ្នំ និងបឹង បង្កើតបានជាកន្លែងកម្សាន្ដដែលមានទីធ្លាធំទូលាយ បរិយាកាសល្អ ទេសភាពស្រស់ស្អាត ពោរពេញដោយវាលស្មៅពណ៌បៃតងខ្ចី និងលម្អដោយសួនផ្កាចម្រុះពណ៌គួរអោយចង់គយគន់។ ជាមួយគ្នានេះដែរ ភ្ញៀវទេសចរ អាចស្រូបយកខ្យល់អាកាស មើលថ្ងៃលិច ថតរូបលេង ដើរលេងលំហែក្នុងបរិវេណទីធ្លា មានស្ពានឆ្លងកាត់ទឹក និងកម្សាន្តជាមួយនឹងសកម្មភាពសប្បាយផ្សេងៗដូចជាការជិះម៉ូតូកង់បួនជាដើម។ កាន់តែងាយស្រួល ខាងរមណីយដ្ឋានក៏បានច្នៃចេញជាកន្លែងស្នាក់ និងភោជនីយដ្ឋានផងដែរ។
អត្ថបទដោយ៖ ដែង សុជាតា
រូបភាព៖ ជ្រោះដំបងទំនប់ម្លេច
Mobile
visitkampot@gmail.com
Email
រមណីយដ្ឋានជ្រោះដំបងទំនប់ម្លេច
Facebook
https://t.me/visitkampot_info
Telegram
រំអិលស្លាយទឹក
ថ្ងៃលិច
ថតរូប
ភ្នំ
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ផ្កា
ដើមឈើ
ទស្សនាទីជនបទ