...

...

...
...

...

...

...

7.7K

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

30/06/2022

 

ភ្នំទឹក ជាតំបន់ធម្មជាតិដ៏ស្រស់បំព្រងមួយកន្លែងដែលមានទីតាំងស្ថិតនៅលើទឹកដីភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត មានចម្ងាយប្រហែល ៤៦គីឡូម៉ែត្រពីទីរួមខេត្ត។

ទិដ្ឋភាពភ្នំទាំងមូល

ដើម្បីទៅដល់ភ្នំទឹក យើងត្រូវធ្វើដំណើរនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ដល់ត្រង់ចំណុចរង្វង់មូលជិត “ប៉ុស្ដិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិ ​ព្រែកចាក” យើងត្រូវបត់ឆ្វេងចូលតាមផ្លូវលំដែលអមសងខាងដោយវាលស្រែប្រហែល ១១គីឡូម៉ែត្រទៀត។ 

ច្រកចូលល្អាងភ្នំ

បើតាមអ្នកស្រុកនៅតំបន់នោះបានរៀបរាប់ថា នៅទីនេះមានភ្នំថ្មចំនួន២ រួមមានភ្នំទឹកធំ និងភ្នំទឹកតូចដែលជាភ្នំថ្មព័ទ្ធជុំវិញដោយទឹកបឹងដ៏ធំល្វឹងល្វើយ សម្បូរដោយរុក្ខជាតិ ព្រលិត រំចង់ ដុះត្រៀបត្រាពាសពេញផ្ទៃបឹង និងជាជម្រករបស់សត្វប្រជៀវរាប់ពាន់ក្បាល។

ជិះទូកចូលក្នុងល្អាង

ជាពិសេស ទីនេះមានល្អាងភ្នំដែលពោរពេញដោយរូងជាច្រើនខ្វាត់ខ្វែង មានទឹកថ្លា ត្រជាក់ អាចជិះទូកលេងកម្សាន្តបាន។ សម្រាប់ការជិះទូកនេះ ពុំទាន់មានការកំណត់តម្លៃនៅឡើយទេ ព្រោះជាទូករបស់អ្នកស្រុកនៅតំបន់នេះផ្ទាល់ ជួយចម្លងភ្ញៀវចូលទៅក្នុងល្អាង ដូច្នេះយើងអាចជូនកម្រៃដល់គាត់ទៅតាមលទ្ធភាពជាក់ស្តែង។ តាមរយៈការជិះទូកនេះ យើងនឹងបានចូលដល់ក្នុងល្អាង គយគន់ទិដ្ឋភាពក្នុងរូងភ្នំតាមគន្លាតថ្មយ៉ាងប្លែកអារម្មណ៍ ជាពិសេសមានជណ្តើរដែលធ្វើពីឈើ និងឬស្សី សម្រាប់បន្តដំណើរដោយថ្មើរជើងចូលទៅក្នុងល្អាងខាងក្នុង១ដំណាក់កាលទៀត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៅទីនោះ។ ភ្នំទឹក គឺជាទីតាំងដ៏សាកសមសម្រាប់អ្នកចូលចិត្តដើរផ្សងព្រេងលក្ខណៈបែបរូងភ្នំ។ 

ស្ពានធ្វើពីឬស្សី

សព្វថ្ងៃ នៅតំបន់ភ្នំទឹកនេះនៅមិនទាន់មានគេស្គាល់ច្រើននៅឡើយទេ ប៉ុន្តែគេសង្កេតឃើញមានភ្ញៀវទេសចរមួយចំនួន ជាពិសេសគឺភ្ញៀវបរទេសដែលតែងតែទៅលេងកម្សាន្ត និងថតរូបលេង ព្រោះទីនោះមានទេសភាពស្រស់ស្អាត ខ្យល់អាកាសដ៏បរិសុទ្ធ ជាពិសេសមានផ្លូវធ្វើដំណើរយ៉ាងងាយស្រួល។ ភ្ញៀវទេសចរដែលមកលេងនៅភ្នំទឹក អាចសម្រាកលំហែកាយនៅកញ្ចុះរបស់អ្នកស្រុកដែលមានលក់ជាអាហារសម្រន់មួយចំនួនផងដែរ។ 

 

អត្ថបទដោយ៖ ដែង សុជាតា

ជិះទូកកាយ៉ាក
ដំណើរផ្សងព្រេង
ថ្ងៃលិច
ថតរូប
ភ្នំ
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ
ទស្សនាសត្វស្លាប
ទស្សនាទីជនបទ

ទាំងអស់

ចូលទស្សនាដោយសេរី

$0.00