...

...

...
...

...

...

...

2K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

05/07/2022

 

ចុងសប្តាហ៍ ឬ ថ្ងៃឈប់សម្រាក អ្នកទាំងអស់គ្នាប្រាកដជារកកន្លែងដើរលេងសប្បាយៗ និងទេសភាពស្រស់ស្អាតមែនទេ? នៅ ក្តាតខេមសេត មានការរៀបចំបានយ៉ាងល្អប្រណិតស្របតាមការចូលចិត្តរបស់ភ្ញៀវទេសចរ។ ទីនេះមានស្ពានឈើដ៏វែងដែលលយចូលទៅសមុទ្រ ធ្វើអោយយើងអាចដើរលើស្ពាន គយគន់ទេសភាពទឹកសមុទ្រ និងកោះឆ្ងាយដាច់កន្ទុយភ្នែក រួចថតរូបលេងយ៉ាងសប្បាយរីករាយ។ 

មិនត្រឹមតែប៉ុណ្ណោះ ខាងរមណីយដ្ឋានបែបធម្មជាតិកែច្នៃនេះក៏សម្បូរដោយរុក្ខជាតិបៃតង មានទីធ្លាធំទូលាយ ជាពិសេសមានទោងសម្រាប់យើងអង្គុយលេងមើលទឹកសមុទ្រ ស្តាប់សម្លេងទឹករលក គយគន់ថ្ងៃលិច ធ្វើអោយយើងអាចបន្ធូរអារម្មណ៍បានយ៉ាងល្អ។ ក្រៅពីនេះក៏មានកន្លែងសម្រាប់អង្គុយទទួលទានអាហារជួបជុំគ្រួសារនៅជាប់នឹងឆ្នេរសមុទ្រថែមទៀតផង។ ក្តាតខេមសេត មានទីតាំងស្ថិតនៅ ភូមិក្តាត សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានចម្ងាយប្រហែល 22គីឡូម៉ែត្រពីទីរួមខេត្ត។

 

អត្ថបទដោយ៖ ឡុង ថុនី

រូបភាព៖ Venture Kampot

ស្ទូចត្រី
ថ្ងៃលិច
ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ