សាច់អាំងកូរេ៉ អារីរាំង BBQ
អារីរាំង BBQ ជាភោជនីយដ្ឋានដែលទើបនឹងបើកដំណើរការក្នុងពេលថ្មីៗនេះ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជននៅក្នុងខេត្ត។ ភោជនីយដ្ឋាននេះគឺជាហាងអាហារពេលយប់ មានលក់ជាប្រភេទសាច់អាំងបែបកូរ៉េ មានសាច់ជាច្រើនប្រភេទ បន្លែស្រស់ៗ ទឹកជ្រលក់ឆ្ងាញ់ រសជាតិប្លែក។ មិនត្រឹមតែប៉ុណ្ណោះនៅមានស៊ុបបបរពងទាកូន និងអយស្ទ័រថែមទៀតផង។
រីឯហាងវិញ មានការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ជាមួយនឹងដើមផ្កាសាគូរ៉ា និងលំអដោយគោមព្យួរពាសពេញ បញ្ចេញពន្លឺយ៉ាងស្រទន់ទៅលើតុទទួលទានអាហារដែលធ្វើពីឈើ និងត្រូវបានរៀបជាជួរយ៉ាងមានសណ្ឋាប់ធ្នាប់ ផ្តល់នូវបរិយាកាសថ្មី ប្លែក សាកសមសម្រាប់ការជួបជុំផ្សេងៗ។
តោះ! នៅចាំអីទៀត អារីរាំង BBQ មានទីតាំងស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ជិតរង្វង់មូលទឹករលក មានចម្ងាយប្រហែល 550ម៉ែត្រពីស្ពានកំពង់បាយ (ស្ពានថ្មី)។
អត្ថបទដោយ៖ ឡុង ថុនី
រូបភាព៖ អារីរាំង BBQ