...

...

...
...

...

...

...

1.8K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

22/07/2022

 

អារីរាំង BBQ ជាភោជនីយដ្ឋានដែលទើបនឹងបើកដំណើរការក្នុងពេលថ្មីៗនេះ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជននៅក្នុងខេត្ត។ ភោជនីយដ្ឋាននេះគឺជាហាងអាហារពេលយប់ មានលក់ជាប្រភេទសាច់អាំងបែបកូរ៉េ មានសាច់ជាច្រើនប្រភេទ បន្លែស្រស់ៗ ទឹកជ្រលក់ឆ្ងាញ់ រសជាតិប្លែក។ មិនត្រឹមតែប៉ុណ្ណោះនៅមានស៊ុបបបរពងទាកូន និងអយស្ទ័រថែមទៀតផង។ 

រីឯហាងវិញ មានការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ជាមួយនឹងដើមផ្កាសាគូរ៉ា និងលំអដោយគោមព្យួរពាសពេញ បញ្ចេញពន្លឺយ៉ាងស្រទន់ទៅលើតុទទួលទានអាហារដែលធ្វើពីឈើ និងត្រូវបានរៀបជាជួរយ៉ាងមានសណ្ឋាប់ធ្នាប់ ផ្តល់នូវបរិយាកាសថ្មី ប្លែក សាកសមសម្រាប់ការជួបជុំផ្សេងៗ។ 

តោះ! នៅចាំអីទៀត អារីរាំង BBQ មានទីតាំងស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ​ ក្រុងកំពត ខេត្តកំពត ជិតរង្វង់មូលទឹករលក មានចម្ងាយប្រហែល 550ម៉ែត្រពីស្ពានកំពង់បាយ (ស្ពានថ្មី)។

 

អត្ថបទដោយ៖ ឡុង ថុនី

រូបភាព៖ អារីរាំង BBQ

ស្រាក្រឡុក
អាហារ
ភេសជ្ជ:
តុទទួលទានអាហារ