...

...

...
...

...

...

...

1.4K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

29/07/2022

 

សហគមន៍នេសាទត្រពាំងរពៅ គឺជាសហគមន៍មួយដែលបានចូលរួមជាមួយនឹងសហគមន៍នេសាទធំៗ៧ទៀតនៃខេត្តកំពតក្នុងយុទ្ធនាការ ១សែនកោងកាងក្នុងឆ្នាំ ២០១៩ ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីដែលជាជម្រករបស់ជីវៈចម្រុះជាច្រើនក៏ដូចជាជាប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពប្រជាជនខ្មែរឥស្លាមដែលរស់នៅក្នុងសហគមន៍ផងដែរ។

ចំណុចពិសេសរបស់សហគមន៍នេះគឺមានស្ពានឈើដ៏វែងដែលអាចឲ្យយើងទៅកាន់សមុទ្រហើយនឹងអាចមើលឃើញដែនកោះរបស់កែប និងស្ថិតនៅជិតនឹងកោះត្រល់ទៀតផង។ មិនខុសគ្នាពីសហគមន៍ដទៃទៀតដែរ នៅទីនោះលោកអ្នកអាចទស្សនាសម្រស់ព្រៃកោងកាងដ៏ក្រាស់ដែលមានពណ៍បៃតង ជិះទូកនេសាទមើលជីវភាពរស់នៅរបស់ប្រជាសហគមន៍ ញ៉ាំគ្រឿងសមុទ្រស្រស់ៗដែលជាផលនេសាទ និងចម្អិនដោយចុងភៅចំណានក្នុងសហគមន៍ ព្រមទាំងផ្តិតយករូបភាពដ៏ស្រស់ត្រកាលនៃពន្លឺពណ៌មាសរបស់ព្រះអាទិត្យហៀបនឹងអស្ដង្គតផងដែរ។ 

ក្នុងសហគមន៍ក៏មានផ្ទះស្នាក់ដែលស្ថិតនៅក្នុងព្រៃកោងកាងតែម្ដង សម្រាប់ភ្ញៀវជួលស្នាក់នៅលំហែកាយ។ សហគមន៍នេសាទត្រពាំងរពៅនេះមានទីតាំងស្ថិតនៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានចម្ងាយប្រហែល ៣០គីឡូម៉ែត្រពី ក្រុងកំពត នារដូវវស្សាផ្លូវចូលអាចលំបាកបន្តិចត្បិតជាផ្លូវលំហើយអាចរអិល។

 

អត្ថបទដោយ៖ សំណាង សុខអារីយ៉ា

រូបភាព៖ Facebook

ជិះទូកកាយ៉ាក
ថ្ងៃលិច
ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ទស្សនាទីជនបទ