សូមស្វាគមន៍មកកាន់ ផែនេសាទ ដែលជាអាហារដ្ឋានថ្មីមួយកន្លែងក្នុងក្រុងកំពត មានបម្រើសេវាកម្មអាហារបែបគ្រឿងសមុទ្រ អាហារសម្រន់ ស្រាក្រឡុក និងភេសជ្ជៈជាច្រើនមុខទៀត ស្របតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ។
កាន់តែពិសេសជាងនេះទៅទៀត នៅទីនោះមានការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ប្រកបដោយភាពច្នៃប្រឌិត ដោយការយកឧបករណ៍នេសាទផ្សេងៗមកដេគ័រលំអហាងយ៉ាងប្លែក ផ្សារភ្ជាប់ជាមួយនឹងជីវភាពរស់នៅតាមតំបន់សមុទ្រ។
ក្នុងនោះដែរ យើងអាចអង្គុយទទួលទានអាហារបណ្តើរ ស្តាប់ភ្លេងបណ្តើរ រួចថតរូបលេង ក្នុងបរិយាកាសដ៏ស្រស់ស្រាយ អមដោយខ្យល់ត្រជាក់ ព្រោះហាងមានទីតាំងល្អ ស្ថិតនៅក្បែរមាត់ព្រែកដ៏ស្រស់ស្អាត។
សម្រាប់អ្នកដែលនិយមចូលចិត្តទទួលទានគ្រឿងសមុទ្រ និងចូលចិត្តស្តាប់ភ្លេងលេង អាចអញ្ជើញមកកាន់ អាហារដ្ឋាន ផែនេសាទ ដែលមានចម្ងាយត្រឹមតែ ៥០ម៉ែត្រពីរង្វង់មូលត្រីផ្សោត តាមបណ្តោយផ្លូវមាត់ព្រែកកំពត ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
អត្ថបទដោយ៖ ដែង សុជាតា