...

...

...
...

...

...

...

7.5K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

15/08/2022

 

វេហា គឺជាហាងកាហ្វេដែលទើបនឹងបើកដំណើរការថ្មីមួយកន្លែង មានទីតាំងស្ថិតនៅលើកំពូលភ្នំក្បែរទំនប់ប្រទាក់ក្រឡា។ តាមរយៈទីតាំងដ៏អំណោយផលនេះ ធ្វើអោយយើងអាចគយគន់ទេសភាពយ៉ាងស្រស់ស្អាតពីលើភ្នំទៅឃើញទិដ្ឋភាពទាំងមូលនៃតំបន់នោះរួមមាន ជួរភ្នំ ទំនប់ទឹក និងចម្ការរបស់អ្នកស្រុកជាដើម។ 

នៅទីនេះមានលក់ជាប្រភេទកាហ្វេ ភេសជ្ជៈ និងអាហារសម្រន់ជាច្រើនប្រភេទ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក ព្រោះខាងហាងកាហ្វេបានរៀបចំតុបតែងឡើងយ៉ាងស្រស់ស្អាត និងមានការច្នៃប្រឌិតដែលជាភាពទាក់ទាញដល់ភ្ញៀវទេសចរគ្រប់ៗគ្នា។ 

ជាពិសេសមានកន្លែងថតរូបស្អាតៗជាច្រើនប្លង់ និងកន្លែងអង្គុយទទួលទានកាហ្វេ មើលទេសភាពថ្ងៃលិច ស្រូបខ្យល់អាកាសដ៏បរិសុទ្ធពីលើកំពូលភ្នំ បំបាត់ភាពស្មុគស្មាញ លំហែអារម្មណ៍។ វេហាមានទីតាំងស្ថិតនៅលើទឹកដីឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រហែល ១២គីឡូម៉ែត្រពីរង្វង់មូលទុរេន។

 

អត្ថបទ៖​ ឡុង ថុនី

កាហ្វេ
ថតរូបស្អាតៗ