ណែនាំអោយស្គាល់ក្រុមបាល់ទាត់បូកគោដែលជាម្ចាស់ជើងឯកពានរង្វាន់មហាជនជ្រើសរើសជើងឯកទូទាំងខេត្តកំពតប្រចាំឆ្នាំ២០២២
ក្លឹបបាល់ទាត់បូកគោ ជាក្រុមមួយដែលបានបង្កើតឡើងនៅពាក់កណ្តាលឆ្នាំ២០២០។ ដំបូងឡើយជាក្រុមបាល់ទាត់លេងបែកញើសធម្មតា ដោយមានឈ្មោះដើមថា ក្រុមបាល់ទាត់សាលាក្រុងបូកគោ ហើយបានលេងបង្កើតមិត្តភាពអស់រយៈពេលជាងកន្លះឆ្នាំ ដោយមើលឃើញថា ក្មេងមួយចំនួនធំមិនមានឱកាសក្នុងការបង្ហាញសមត្ថភាព ហើយក្មេងមួយចំនួនទៀតនៅជាយក្រុង ឬតាមស្រុក ដែលគ្មានឱកាសបានប្រកួតប្រជែង រហូតដល់ដើមឆ្នាំ២០២២ ក្រុមបាល់ទាត់បូកគោក៏បានរៀបចំជារចនាសម្ព័ន្ធក្រុម ចាប់ផ្តើមជ្រើសរើសកីឡាករចូលក្រុម ក្រុមការងារ គ្រូបង្វឹក គ្រូជំនួយ និងមន្ត្រីពេទ្យ។
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/photo_2022-08-21_21-46-03.jpg)
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/photo_2022-08-21_22-34-28.jpg)
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បានប្តូរឈ្មោះទៅជា «ក្លឹបបាល់ទាត់បូកគោ» រហូតដល់សព្វថ្ងៃ ដែលមានរចនាសម្ព័ន្ធដូចបានជម្រាបជូន។ ក្លឹបបាល់ទាត់បូកគោ មានមូលដ្ឋាននៅក្នុងក្រុងកំពតនៃខេត្តកំពត។
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/photo_2022-08-21_21-45-35.jpg)
រហូតមកដល់ពេលនេះទើបតែចូលរួមប្រកួតក្នុងពានរង្វាន់លើកទី១ ជាពានប្រចាំខេត្តកំពត បានទទួលជោគជ័យនឹកស្មានមិនដល់។ ទាំងអស់នេះគឺ កើតចេញពីការខិតខំប្រឹងប្រែង ហ្វឹកហាត់បច្ចេកទេស និងកាយសម្បទារ។
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/photo_2022-08-21_21-45-58.jpg)
សង្ឃឹមថាថ្នាក់ដឹកនាំក្រុមបាល់ទាត់បូកគោនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ និងបណ្តុះកីឡាករបន្ថែមទៀតដើម្បីជោគជ័យនៅពានរង្វាន់ក្រោយៗទៀត និងជាផ្នែកមួយជួយលើកកម្ពស់វិស័យបាល់ទាត់ក្នុងខេត្តកំពតអោយកាន់តែរីកចម្រើនថែមទៀត។
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/photo_2022-08-21_21-45-43.jpg)
![](https://www.visitkampot.info/__asset/ckfinder/userfiles/files/photo_2022-08-21_21-45-52.jpg)
អត្ថបទ៖ ឡេះ ហ្វើត
អត្ថបទបន្ទាប់
![](https://www.visitkampot.info/__asset/img/gallery_generate/593_676225dbdf7e6.jpeg)
![](https://www.visitkampot.info/__asset/img/gallery_generate/593_668d14d1a018f.jpg)
![](https://www.visitkampot.info/__asset/img/gallery_generate/593_667bfd425e452.jpeg)
![](https://www.visitkampot.info/__asset/img/gallery_generate/593_665b008a355bf.png)
![](https://www.visitkampot.info/__asset/img/gallery_generate/593_6633608a4d72a.jpg)
![](https://www.visitkampot.info/__asset/img/gallery_generate/593_660fc6aab9122.jpg)
![](https://www.visitkampot.info/__asset/img/gallery_generate/593_6603e240e70b1.jpg)
![](https://www.visitkampot.info/__asset/img/gallery_generate/593_65e15eab4e471.jpg)