រីវើទ្រីវីឡា រីស៊ត
RiverTree Villa & Resort គឺជារីសតដ៏ប្រណិតមួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រហែល ៧គីឡូម៉ែត្រពីរង្វង់មូលទុរេន។ នៅទីនោះមានបន្ទប់គេងស្អាត ប្រដាប់ដោយគ្រឿងសង្ហារឹមមួយចំនួន មានទំហំធំល្មម ជាពិសេសមានបន្ទប់គេងច្រើនប្រភេទសម្រាប់លោកអ្នកជ្រើសរើសតាមចំណូលចិត្ត។
រីឯបរិវេណក្នុងរីសតវិញមានសភាពធំទូលាយ ស្ថិតនៅជាប់ដៃព្រែក ទេសភាពស្រស់ស្អាត បរិយាកាសល្អ សម្បូរដោយរុក្ខជាតិបៃតង មានអាងហែលទឹកដ៏ស្រស់ស្អាត និងមានភាពស្ងប់ស្ងាត់ សាកសមសម្រាប់អ្នកដែលមិនសូវចូលចិត្តភាពអ៊ូអរ។
កាន់តែពិសេស នៅទីនេះយើងអាចទទួលបានសេវាកម្មដ៏រួសរាយរាក់ទាក់ និងមានការផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដូចជាការជិះទូកកាយ៉ាក់លេងកំសាន្តនៅក្បែររីសតដោយឥតគិតថ្លៃសេវា ទទួលបានការប្រើប្រាស់អាងត្រាំទឹកក្ដៅ និងសូណា ព្រមទាំងមានសាលប្រជុំ និងកន្លែងចតរថយន្តធំទូលាយប្រកបដោយសុវត្ថិភាពផងដែរ។
អត្ថបទ៖ ឡុង ថុនី
Family River View
បន្ទប់ជាប់មាត់ទឹកលក្ខណៈគ្រួសារ អាចគេងបានគ្នា ៣នាក់ មានវេរ៉ង់ដាផ្ទាល់ខ្លួន និងគ្រឿងបរិក្ខាប្រើប្រាស់គ្រប់គ្រាន់។ ផ្តល់ជូនភេសជ្ជៈ កន្សែងត្រជាក់ ផ្លែឈើក្នុងស្រុក អាហារពេលព្រឹក និងឥតគិតថ្លៃលើសេវាកម្មជិះទូកកៃយ៉ាក ជិះកង់ ជិះអូប័ររយៈពេល ១៥នាទី និងស្ទីមសូណា។
$138.00
Family Pool View
បន្ទប់ជាប់អាងទឹកលក្ខណៈគ្រួសារ អាចគេងបានគ្នា ៣នាក់ មានវេរ៉ង់ដាផ្ទាល់ខ្លួន និងគ្រឿងបរិក្ខារប្រើប្រាស់គ្រប់គ្រាន់។ ផ្តល់ជូនភេសជ្ជៈ កន្សែងត្រជាក់ ផ្លែឈើក្នុងស្រុក អាហារពេលព្រឹក និងឥតគិតថ្លៃលើសេវាកម្មជិះទូកកៃយ៉ាក ជិះកង់ ជិះអូប័ររយៈពេល ១៥នាទី និងស្ទីមសូណា។
$128.00
Villa Suite Riverfront View
បន្ទប់វីឡាជាប់មាត់ទឹក អាចគេងបានគ្នា ២នាក់ មានវេរ៉ង់ដាផ្ទាល់ខ្លួន និងគ្រឿងបរិក្ខារប្រើប្រាស់គ្រប់គ្រាន់។ ផ្តល់ជូនភេសជ្ជៈ កន្សែងត្រជាក់ ផ្លែឈើក្នុងស្រុក អាហារពេលព្រឹក និងឥតគិតថ្លៃលើសេវាកម្មជិះទូកកៃយ៉ាក ជិះកង់ ជិះអូប័ររយៈពេល ១៥នាទី និងស្ទីមសូណា។
$168.00
Deluxe River View
បន្ទប់ជាប់មាត់ទឹក អាចគេងបានគ្នា ២នាក់ មានវេរ៉ង់ដាផ្ទាល់ខ្លួន និងគ្រឿងបរិក្ខារប្រើប្រាស់គ្រប់គ្រាន់។ ផ្តល់ជូនភេសជ្ជៈ កន្សែងត្រជាក់ ផ្លែឈើក្នុងស្រុក អាហារពេលព្រឹក និងឥតគិតថ្លៃលើសេវាកម្មជិះទូកកៃយ៉ាក ជិះកង់ ជិះអូប័ររយៈពេល ១៥នាទី និងស្ទីមសូណា។
$108.00
Deluxe Pool View
បន្ទប់ជាប់អាងទឹក អាចគេងបានគ្នា ២នាក់ មានវេរ៉ង់ដាផ្ទាល់ខ្លួន និងគ្រឿងបរិក្ខារប្រើប្រាស់គ្រប់គ្រាន់។ ផ្តល់ជូនភេសជ្ជៈ កន្សែងត្រជាក់ ផ្លែឈើក្នុងស្រុក អាហារពេលព្រឹក និងឥតគិតថ្លៃលើសេវាកម្មជិះទូកកៃយ៉ាក ជិះកង់ ជិះអូប័ររយៈពេល ១៥នាទី និងស្ទីមសូណា។
$98.00