...

...

...
...

...

...

...

1.3K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

09/09/2022

Kampot Madam Sweet Resort ជាកន្លែងស្នាក់នៅដ៏ស្រស់ស្អាតដែលមានទីតាំងស្ថិតនៅភូមិអណ្តូងជីមុឺន ឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយជាង៥គីឡូម៉ែត្រពីរង្វង់មូលទុរេន។

ចំណុចពិសេសរបស់ទីនេះគឺមានឆ្នេរខ្សាច់ជាប់មាត់ព្រែក អមដោយអាងហែលទឹក និងទីធ្លាធំទូលាយដែលគ្របដណ្តប់ដោយវាលស្មៅ ព្រមទាំងសួនច្បារពណ៌បៃតងខ្ចីដ៏ស្រស់បំព្រង បង្កើតបានជាបរិយាកាសដ៏ល្អសម្រាប់សម្រាកលំហែកាយ។ 

បើនិយាយពីបន្ទប់គេងនៅទីនេះវិញត្រូវបានរៀបចំដេគ័រឡើងដោយផ្សារភ្ជាប់នឹងធម្មជាតិបូកបញ្ចូលជាមួយប្រណិតភាព។ បន្ទប់នីមួយៗត្រូវបានសង់ឡើងស្ថិតនៅដាច់ដោយឡែកពីគ្នាផ្តល់នូវឯកជនភាព និងភាពស្ងប់ស្ងាត់។ 

ក្នុងបន្ទប់មានការរៀបចំយ៉ាងត្រជាក់ភ្នែក បន្ទប់ស្អាត មានផាសុកភាព​ ជាពិសេសគ្រាន់តែបើកវាំងននចេញ អ្នកទាំងអស់គ្នានឹងបានទទួលពន្លឺព្រះអាទិត្យដែលជះចូលមក ព្រមទាំងអាចគយគន់ទេសភាពខាងក្រៅយ៉ាងពេញភ្នែក។ 

 

អត្ថបទដោយ៖ ដែង សុជាតា

ហែលទឹក
រានហាលមុខបន្ទប់
អាងហែលទឹក
ជាប់មាត់ទឹក
គេង
ចង្ក្រានអាំងសាច់
ម៉ាស៊ីនត្រជាក់
Wifi
ចំណត