...

...

...
...

...

...

...

18.7K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

02/07/2020

 

"ភូមិក្តាត"​ មានទីតាំងស្ថិត​នៅ​តាម​បណ្ដោយ​​ផ្លូវ​ជាតិ​លេខ​៣ ផ្លូវកំពតវាលរិញ ស្ថិតក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ ​ខេត្ត​កំពត និង​មាន​ចម្ងាយ​ប្រមាណជា ២៣គីឡូម៉ែត្រពី​ទី​រួម​ខេត្ត។ ភូមិនេះគឺ​ជា​ទី​កន្លែងមួយដែលមានសក្តានុពលដ៏ច្រើនសំបូរបែប នេះក៏ដោយសារតែភូមិនេះស្ថិតនៅក្បែរសមុទ្រ មានទេសភាពភ្នំ និងទឹកធ្លាក់ដ៏ស្រស់ស្អាត រួមទាំងគ្រឿងសមុទ្រស្រស់ៗថែមទៀតផង។ ភូមិនេះគឺមានទីតាំងអំណោយផលល្អមែនទែន ដោយស្ថិតនៅតាមបណ្តោយជួរភ្នំបូកគោដែលវាបានទាក់ទាញចិត្តភ្ញៀវទេសចរជាច្រើនទៅលេងទីនោះជារៀងរាល់សប្តាហ៍។ វាពិតជាកន្លែងទេសចរណ៍ដ៏ស្រស់ស្រាយមែនទែន ហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាដ៏ខៀវស្រងាត់ ជិះទូកលេងកម្សាន្តតាមដងព្រែក និងគយគន់មើលថ្ងៃលិចយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ។ យើងខ្ញុំក៏សូមណែនាំកន្លែងមួយចំនួននៅក្នុងភូមិនេះ ដើម្បីអោយបងប្អូនមានភាពងាយស្រួលក្នុងការស្វែងរកកន្លែងកំសាន្ត ៖

 

កន្លែងទី១ : "ក្តាតឡាតង់" ទីនេះគឺ​ជា​ទីស្នាក់​មួយ​ដែលអាចអោយបងប្អូន​ទទួល​បាន​នូវបទពិសោធន៍​ថ្មីជា​មួយ​នឹង​ការ​គេងបោះតង់ ចាំ​មើល​ថ្ងៃ​រះ និង​ថ្ងៃលិច​នៅ​មាត់​សមុទ្រ​ ​ការ​ដើរ​ចាប់​ក្ដាម​បង្គានៅ​ពេល​យប់​ ហើយ​​​អាច​មើល​ឃើញ​កោះ​ត្រល់​ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យើង​នឹង​​បាន​ភ្លក់​រសជាតិ​គ្រឿង​សមុទ្រ​ស្រស់ៗជាមួយ​នឹង​ទេសភាព​ស្ងប់ស្ងាត់​ បរិយាកាស​ធម្មជាតិ​ ធានាថា​អ្នក​ទាំងអស់​គ្នា​នឹង​ស្លង់​អារម្មណ៍​នឹង​ក្តាត​ឡា​តង់​ជា​មិន​ខាន។

 

កន្លែងទី២ : "ក្តាតសាណាកា"  ទីនេះគឺជាកន្លែងស្នាក់ បើសិនបងប្អូនចូលចិត្តកន្លែងបែបធម្មជាតិ មានព្រៃកោងកាងសម្រាប់ទស្សនា ខ្យល់អាកាសបរិសុទ្ធ ម្ហូបអាហារគ្រឿងសមុទ្រ ការបោះតង់ និងការជិះទូកកាយ៉ាកតាមដងព្រែក បងប្អូនអាចមកក្តាតសាណាកានៅកំពតដឹងតែត្រូវចិត្តម៉ង។ ក្តាតសាណាកាមិនឆ្ងាយពីក្រុងកំពតទេ ចំងាយប្រហែល២០គីឡូម៉ែត្រពីក្រុងកំពត ស្ថិតនៅក្នុងភូមិក្តាត ស្រុកទឹកឈូ ខេត្តកំពត។

 

កន្លែងទី៣ : "ម្លប់ដូងជំនោរព្រែកក្តាត" ជាកន្លែងស្នាក់ និងមានអាហារដ្ឋានគ្រឿងសមុទ្រ ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ3 ចន្លោះកំពត-កំពង់សោម ក្នុងភូមិក្តាតខាងលិចចំងាយ20គីឡូម៉ែតពីទីរួមខេត្តកំពត។ ទីនេះជាកន្លែងមួយដែលសមស្របសម្រាប់អ្នកដែលចូលចិត្តបរិយាកាសក្បែរសមុទ្របែបធម្មជាតិ មានកញ្ចុះក្បែរមាត់ទឹក កន្លែងបោះតង់ ស្ពានចូលសមុទ្រ និងជិះទូកកាយ៉ាកក្នុងសមុទ្រផងដែរ។ 

 

កន្លែងទី៤ : "ព្រែកក្តាតអេកូរីស៊ត" ក៏ជាកន្លែងស្នាក់ដូចកន្លែងដ៏ទៃទៀតដែរ ដែលអាចអោយបងប្អូនទទួលយកបទពិសោធន៍នៃការគេងតង់ក្បែរជើងភ្នំបូកគោ ជិះទូកតាមដៃព្រែកទៅសមុទ្រ ភ្លក់រសជាតិអាហារគ្រឿងសមុទ្រ ព្រមទាំងសកម្មភាពដើរទៅកាន់អន្លង់ទឹកនៅក្បែរនោះផងដែរ។ បងប្អូននឹងស្លង់អារម្មណ៍ជាមួយកន្លែងមួយនេះមិនខានពេលដែលបានមកដល់។ 

ទស្សនាទីជនបទ
ថ្ងៃលិច
ថតរូប
ភ្នំ
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដំណើរផ្សងព្រេង