Memory Private house
សូមស្វាគមន៍មកកាន់ផ្ទះលំហែឯកជន Memory Private House ដែលមានទីតាំងស្ថិតនៅសង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត មានចម្ងាយប្រហែល ២គីឡូម៉ែត្រពីរង្វង់មូលទុរេន។
ផ្ទះលំហែនេះត្រូវបានរចនាម៉ូដឡើងបែបផ្ទះជំនាន់បារាំង ខាងក្រៅដេគ័រដោយពណ៌លឿង រីឯខាងក្នុងដេគ័រដោយពណ៌ស មាន ៣ជាន់ គេងបានភ្ញៀវចំនួនពី ១៤ ទៅ ២០នាក់។ ក្នុងផ្ទះមានសភាពធំទូលាយ រួមមានបន្ទប់ទទួលភ្ញៀវ បន្ទប់គេង ៤ បន្ទប់ទឹក ៥ មានផ្ទះបាយ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះរួចជាស្រេច។
រីឯបរិវេណខាងក្រៅផ្ទះវិញមានទីធ្លាធំល្មម អមដោយអាងហែលទឹកដ៏ស្រស់ស្អាត និងរុក្ខជាតិបៃតងដាំលំអជុំវិញផ្ទះ ជាពិសេសមានកន្លែងលំហែជាប់មាត់ទឹក អាចជិះទូកកៃយ៉ាក អាចអាំងសាច់ញុាំ និងរៀបចំពិធីជប់លៀងផ្សេងៗជាមួយក្រុមគ្រួសារ រឺមិត្តភក្តិយ៉ាងសប្បាយរីករាយ។
ក្រៅពីនេះ យើងអាចយកអាហារចូលដោយសេរី ព្រមទាំងមានការ Free Speaker សំរាប់ច្រៀងលេងកំសាន្ត និងមានកន្លែងចតរថយន្តធំទូលាយផងដែរ។ Memory Private House ជាផ្ទះលំហែដ៏សាកសមបំផុតសម្រាប់ការស្នាក់នៅជាលក្ខណៈឯកជនប្រកបដោយផាសុកភាព និងភាពផ្ទាល់ខ្លួន។
អត្ថបទដោយ៖ ដែង សុជាតា
រូបភាព៖ Memory House
ផ្ទះលំហែឯកជន
មានបន្ទប់គេងចំនួន 4 និងបន្ទប់ទឹកចំនួន 5។ អាចស្នាក់នៅបានចំនួន 14នាក់ឡើង។ ក្នុងបន្ទប់នីមួយៗមានម៉ាស៊ីនត្រជាក់ និងកង្ហា គ្រឿងបរិក្ខាសំបូរបែប មានសម្ភារៈផ្ទះបាយ អាងហែលទឹក និងចង្ក្រានអាំងសាច់។
$200.00