ពេលធ្វើដំណើរកម្សាន្តមកកំពតម្តងៗ ចូលចិត្តគេងលក្ខណៈជាក្រុមបែបឯកជនមែនទេ? នៅ ផាវ៉ាណា (Parvana House) មានបន្ទប់ដាច់ដោយឡែកពីគ្នា រៀបចំឡើងយ៉ាងស្រស់ស្អាត គួរអោយចង់ស្នាក់នៅ។
ទីនេះមានបន្ទប់គ្រែ១ បន្ទប់គ្រែ២ និងបន្ទប់ VIP សម្រាប់ភ្ញៀវធ្វើការជ្រើសរើស។ ក្នុងនោះ បន្ទប់នីមួយៗសុទ្ធសឹងតែមានការតុបតែងយ៉ាងប្លែកភ្នែក បន្ទប់ស្អាត ធំល្មម បំពាក់ដោយម៉ាស៊ីនត្រជាក់ បន្ទប់ទឹកមានអនាម័យ ជាពិសេសមានកន្លែងអង្គុយលេងខាងក្រៅបែបផ្ទាល់ខ្លួនផងដែរ។
បើនិយាយពីបរិវេណនៅក្រៅបន្ទប់វិញ ពោរពេញដោយរុក្ខជាតិបៃតង មានសួនច្បារ អាងហែលទឹក កន្លែងអង្គុយលេង មានប្លង់ថតរូបស្អាតៗ ព្រមទាំងទីធ្លាសម្រាប់អាំងសាច់ញុាំ និងរៀបចំពិធីជប់លៀងជួបជុំគ្នាយ៉ាងសប្បាយរីករាយ។
បឹងហ្គាឡូ ផាវ៉ាណា មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទៅរមណីយដ្ឋានទឹកឈូ ក្នុងឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយប្រហែល ៦គីឡូម៉ែត្រពីរង្វង់មូលទុរេន។
អត្ថបទដោយ៖ ដែង សុជាតា
រូបភាព៖ Parvana House