កាហ្វេភូមិចាស់
01/11/2022
ភូមិចាស់-Phum Chas គឺជាហាងកាហ្វេបែបធម្មជាតិមួយកន្លែងដែលមានទីតាំងស្ថិតនៅចម្ងាយពីក្រុងកំពតប្រហែល 8គីឡូម៉ែត តាមបណ្តោយផ្លូវជាតិលេខ៣ (កំពត-ភ្នំពេញ) រួចបត់ឆ្វេងចូលតាមផ្លូវលំក្រហមប្រហែល 1.7 គីឡូម៉ែត្រទៀត។
ហាងនេះមានបម្រើសេវាកម្មកាហ្វេដែលមានរសជាតិឆ្ងាញ់ ភេសជ្ជៈជាច្រើនមុខ និងមានជាអាហារសម្រន់ដូចជា បាញ់ឆែវ នំបញ្ចុក សាច់គោអាំង និងអាហារជាច្រើនមុខទៀត។
នៅទីនេះ យើងសង្កេតឃើញថាមានការរៀបចំឡើងតាមបែបផ្ទះចាស់ៗនៅតាមជនបទ ស្ថិតក្នុងទីធ្លាដ៏ធំទូលាយ ពោរពេញដោយរុក្ខជាតិបៃតងតូចធំ មានខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិ។ នេះជាចំណីភ្នែកមួយដែលយើងកម្រឃើញនាពេលបច្ចុប្បន្ន។
ភូមិចាស់ ជាទីតាំងដ៏សាកសមសម្រាប់ការចំណាយពេលលំហែកាយជាមួយបរិយាកាសបែបជនបទ អមដោយខ្យល់បក់ល្ហើយៗ មានអារម្មណ៍ស្រស់ស្រាយតាមបែបធម្មជាតិ។
អត្ថបទ៖ ឡុង ថុនី
រូបភាព៖ ភូមិចាស់-Phum Chas
កាហ្វេ
តែទឹកដោះគោ
ថតរូបស្អាតៗ