អារី ហ្វាម

Aries Farm គឺជាចម្ការមួយកន្លែងដែលមានទីតាំងស្ថិតនៅលើទឹកដីភ្នំវល្លិ៍ ក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប មានចម្ងាយពីរង្វង់មូលសេះសប្រហែល ១២គីឡូម៉ែត្រ។

ចម្ការមួយកន្លែងនេះ គឺជាគោលដៅកសិទេសចរណ៍ថ្មីមួយដែលសម្បូរទៅដោយដំណាំផ្លែឈើជាច្រើនប្រភេទដូចជា ត្របែក ខ្នុរការ៉ុត ក្រូចថ្លុង ផាសសិន ម្រេច និងផ្លែឈើជាច្រើនមុខទៀតដែលត្រូវបានដាំឡើងតាមបែបធម្មជាតិ។

នៅទីនេះមានទទួលជាទស្សនៈកិច្ចសិក្សា សម្រាប់យុវជន និងក្រុមការងារតាមស្ថាប័នដែលមានបំណងចង់ស្វែងយល់អំពីចំណេះដឹងផ្សេងៗទាក់ទងនឹងផ្នែកកសិកម្មដាំដុះ។ មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរក៏អាចចូលលេង បេះផ្លែត្របែកធម្មជាតិដោយផ្ទាល់ដៃនៅក្នុងចម្ការដ៏ធំល្វឹងល្វើយ ស្វែងយល់ពីការថែទាំដំណាំ ថតរូបលេង រំសាយអារម្មណ៍ផងដែរ។ រួមគ្នាគាំទ្រកសិផលក្នុងស្រុកទាំងអស់គ្នា។

អត្ថបទ៖ ឡុង ថុនី
រូបភាព៖ Aries Farm






















បេះត្របែក 2kg
null
$5.00