...

...

...
...

...

...

...

994

ភោជនីយដ្ឋាន ឡូទូស

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

14/11/2022

 

សូមស្វាគមន៍មកកាន់ ឡូទូសកាហ្វេ / Lotus Cafe ដែលបានបើកដំណើរការភោជនីយដ្ឋានថ្មីមួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ (កំពត-ភ្នំពេញ) ចម្ងាយប្រហែល ៦០០ម៉ែត្រពីវត្តពោធិ៍។

សម្រាប់បងប្អូនដែលធ្វើដំណើរមកលេងខេត្តកំពតអាចសាកល្បងទទួលទានរសជាតិអាហារបែបខ្មែរឆ្ងាញ់ៗជាច្រើនមុខនៅទីនេះ។ ជាពិសេសគឺមាន់ដុតអំបិលម្ទេស និងមាន់អាំងទឹកឃ្មុំជាមួយទឹកជ្រលក់បីរសជាតិ មានបាយស-បាយក្រហម និងបន្លែ រៀបចំឡើងជាឈុត ព្រមទាំងមានមុខម្ហូបផ្សេងៗ និងភេសជ្ជៈជាច្រើនមុខទៀត។​

ខាងក្នុងហាងត្រូវបានរៀបចំតុបតែងឡើងស្រស់ស្អាត សាកសមសម្រាប់អ្នកចូលចិត្តថតរូប អមជាមួយកន្លែងអង្គុយមានផាសុកភាព ងាយស្រួលជជែកគ្នាលេង រឺយើងអាចអង្គុយទទួលទានអាហារនៅបរិវេណក្រៅហាងក៏បាន ព្រោះទីនេះមានបរិយាកាសល្អ អាចគយគន់ទេសភាពវាលស្រែ និងភ្នំតាមបែបស្រុកស្រែជនបទ។ 

ជាមួយគ្នានេះដែរ ខាងហាងមានសេវាកម្មល្អ ជាពិសេសមានទីធ្លាធំទូលាយអាចចតរថយន្តយ៉ាងងាយស្រួល និងមានសុវត្ថិភាព។

 

អត្ថបទដោយ៖ ដែង សុជាតា

អាហារ
ភេសជ្ជ:
តុទទួលទានអាហារ