រង្វង់មូលទុរេន
តើអ្នកធ្លាប់ថតរូបនៅរង្វង់មូលទុរេនដែររឺទេ?
រង្វង់មូលទុរេនគឺជារង្វង់មូលមួយក្នុងចំណោមរង្វង់មូលផ្សេងទៀតដែលមានដូចជារង្វង់មូលមនុស្សរែកអំបិល រង្វង់មូល៨មីនា និងរង្វង់មូលទឹករលក ប៉ុន្តែរង្វង់មូលទុរេននេះគឺជារង្វង់មូលធំជាងគេ ហើយស្ថិតនៅចំកណ្តាលក្រុងកំពត មិនត្រឹមតែប៉ុណ្ណោះវាត្រូវបានគេចាត់ទុកជាកន្លែងដែលតំណាងអោយខេត្តកំពតផងដែរ។ គេសង្កេតឃើញថាបងប្អូនភ្ញៀវទេសចរដែលបានមកលេងខេត្តកំពតហើយគឺកម្រនឹងមើលរំលងទីនេះណាស់។ កាលពីដើមឡើយទីនេះពុំមែនជារង្វង់មូលរូបផ្លែទុរេនទេ វាមានរូបរាងតំណាងផ្សេង តែវាត្រូវបានគេសាងសង់មកជារង្វង់មូលទុរេនវិញក្នុងឆ្នាំ២០១២។
ទស្សនាដោយសេរី
null
$0.00