...

...

...
...

...

...

...

4.2K

សួនច្បារសាធារណ: & តាមបណ្តោយមាត់ព្រែក

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

03/07/2020

 

គេសង្កេតឃើញថាខេត្តកំពតសម្បូរភ្ញៀវទេសចរមកពីតាមបណ្ដាខេត្តផ្សេងៗជាច្រើន ទាំងភ្ញៀវជាតិ និងអន្តរជាតិ។ ជាមួយគ្នានេះដែរ ពួកគេតែងតែចាត់ទុកកំពតជាកន្លែងដ៏ល្អសម្រាប់សម្រាកលំហែកាយព្រោះជាខេត្តដែលសម្បូរដោយសម្បត្តិធនធានធម្មជាតិ សំណង់បេតិកភ័ណ្ឌ ដងព្រែក កន្លែងកំសាន្តបែបកែច្នៃ និងសួនតាមសាធារណៈជាច្រើនដែលហ៊ុមព័ទ្ធដោយដើមឈើដ៏ត្រជាក់ៗ។

ជាការពិតណាស់ នៅក្នុងក្រុងកំពតមានសួនច្បារជាច្រើនកន្លែងរួមមានដូចជា សួនច្បារដើមពោធិ៍(ក្បែរបេនឡានថ្មី) សួនច្បារមុខសាលាភ្លេង សួនច្បារផ្សារក្រណាត់ចាស់ដែលបច្ចុប្ប​ន្នក្លាយទៅជាវិថីម្ហូបអាហារ សួនច្បារមុខពេទ្យបង្អែកខេត្ត និងសួនច្បារតាមបណ្តោយផ្លូវមុខសាលាខេត្ត។ កន្លែងទាំងអស់នោះគឺមានភាពពេញនិយមខ្លាំងណាស់សម្រាប់ប្រជាជនក្នុងតំបន់ក៏ដូចជាភ្ញៀវអន្តរជាតិមកលំហែកាយ គយគន់ទេសភាព ជាពិសេសនាពេលល្ងាចថ្ងៃរៀបលិច។

ក្រៅពីមើលថ្ងៃលិច អ្នកទាំងអស់គ្នាអាចគយគន់សម្រស់ផ្កាត្របែកព្រៃដែលកំពុងតែរីកស្គុសស្គាយយ៉ាងស្រស់ស្អាត នៅតាមបណ្តោយមាត់ព្រែកកំពត ចាប់ពីស្ពានឥន្ធនូរហូតដល់មុខសាលាខេត្ត។ ផ្កាត្របែកព្រៃ ជារុក្ខជាតិម្យ៉ាងដែលមានដើមធំ បែកមែកសាខា មានផ្កាពណ៌ស្វាយលាយស និងរីកនៅរដូវក្តៅ។ គេច្រើនដាំផ្កាប្រភេទនេះលំអនៅតាមដងវិថីដើម្បីបន្ថែមសោភ័ណភាព។ ដោយឡែកនៅខេត្តកំពតក៏សម្បូរដោយដើមផ្កាត្របែកព្រៃផងដែរ ដូចជានៅតាមសួនច្បារផ្សារក្រណាត់ និងជាពិសេសនៅតាមបណ្តោយមាត់ព្រែកកំពតតែម្តង។

ដើមឈើ
ជិះម៉ូតូទឹក
ផ្កា
ថ្ងៃលិច
ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ស្ទូចត្រី

ទាំងអស់

ទស្សនាដោយសេរី

$0.00