...

...

...
...

...

...

...

1.5K

សហគមន៍នេសាទអូរក្រសារ ខេត្តកែប

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

29/12/2022

 

សហគមន៍នេសាទអូរក្រសារ ខេត្តកែប គឺជាសហគមន៍ទេសចរណ៍មួយកន្លែងដែលមានទីតាំងស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ បើយើងធ្វើដំណើរចេញពីខេត្តកំពតទៅមានចម្ងាយប្រមាណ ១២គីឡូម៉ែត្រ តាមបណ្តោយផ្លូវ​ជាតិលេខ ៣៣ ហួសវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនចរិយាវង្ស បន្តិច រួចបត់ស្តាំចូលតាមផ្លូវលំប្រហែល ១គីឡូម៉ែត្រទៀតនឹងបានទៅដល់ទីតាំងតែម្តង។

សហគមន៍នេះមានផ្ទៃក្រឡាសរុបចំនួន ៤៤៦ ហិកតា ជាតំបន់ដែលសម្បូរដោយធនធានជីវៈចមុ្រះ និងព្រៃកោងកាងពណ៌ខៀវស្រងាត់ កំពុងលូតលាស់មានជីវិតនៅតាមបណ្តោយមាត់សមុទ្រដ៏ស្រស់បំព្រង។ ធនធានទាំងនេះពិតជាមានសារៈសំខាន់ណាស់ដូចជាជួយបង្កើតអុកស៊ីសែន ជាជម្រករបស់ជីវៈចម្រុះ ការពារឆ្នេរពីការបក់បោករបស់ទឹករលក ជួយកាត់បន្ថយមហន្តរាយពីគ្រោះធម្មជាតិផ្សេងៗជាដើម។ 

ក្រៅពីសារៈប្រយោជន៍ទាំងនេះ សហគមន៍នេសាទអូរក្រសារ ក៏ជាតំបន់ដែលមានអំណោយផលសម្រាប់វិស័យទេសចរណ៍ផងដែរ។ នៅទីនេះ ភ្ញៀវទេសចរអាចដើរលើស្ពានឈើដ៏វែងអន្លាយ ទស្សនាព្រៃកោងកាង មើលថ្ងៃលិច ស្ទូចត្រី ស្តាប់សម្លេងសត្វយំ និងសម្លេងទឹករលកដ៏ពិរោះ ជិះទូកកៃយ៉ាក ថតរូបលេង ទស្សនាទូកនេសាទរបស់អ្នកស្រុក និងទេសភាពជនបទនៅតាមផ្លូវចូលជាដើម។​

យើងរួមគ្នាថែរក្សាការពារដែនដីមាសបៃតងទាំងអស់គ្នាដើម្បីបរិស្ថានស្អាត និងអនាគតដ៏ស្រស់ផូផង់របស់ភពផែនដី។ 

 

អត្ថបទ៖ ឡុង ថុនី

រូបភាព៖ សហគមន៍នេសាទអូរក្រសារ ខេត្តកែប

ជិះទូកកាយ៉ាក
ថ្ងៃលិច
ថតរូប
ស្ទូចត្រី
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ
ទស្សនាសត្វស្លាប
ទស្សនាទីជនបទ

កន្លែងក្បែរនេះ