7-Eleven Kampot

02/01/2023
7-Eleven គឺជាប្រេនម៉ាតលក់ទំនិញដ៏ល្បីឈ្មោះមួយដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជននៅជុំវិញពិភពលោក។

ថ្មីៗនេះ គេសង្កេតឃើញមានវត្តមាន 7-Eleven នៅលើទឹកដីក្រុងកំពត ដោយមាន ២ទីតាំង ដែលទីតាំងទី ១ ស្ថិតនៅស្ថានីយន៍ប្រេងឥន្ធនៈ ភីធីធី តាមផ្លូវលេខ ៣៣ (កំពត-កែប) ក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ រីឯសាខាទី ២វិញមានទីតាំងនៅជិតស្ពានឥន្ធនូ (ស្ពានចាស់) តាមបណ្តោយមាត់ព្រែក ត្រើយខាងកើត។

7-Eleven មានលក់ទំនិញរាប់រយមុខមិនថាជាម្ហូបអាហារ ភេសជ្ជៈ គ្រឿងសម្អាង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ គឺសុទ្ធសឹងតែមានគុណភាព។ ចំណុចពិសេសរបស់ហាងនេះ គឺបើកដំណើរការរយៈពេល ២៤ម៉ោងក្នុង ១ថ្ងៃ មានភាពងាយស្រួលសម្រាប់អតិថិជន ចង់ទិញពេលណាក៏បាន រឺអ្នកដែលរវល់ច្រើន អាចទិញអាហារដែលចម្អិនរួចជាស្រេច ងាយៗ រហ័ស ចំណេញពេលវេលា និងមានរសជាតិឈ្ងុយឆ្ងាញ់។

អត្ថបទ៖ ឡុង ថុនី
រូបភាព៖ 7-Eleven














