...

...

...
...

...

...

...

863

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

03/01/2023

 

Sunset Café គឺជាហាងកាហ្វេមួយកន្លែងដែលស្ថិតនៅតាមជម្រាលភ្នំ ក្នុងខេត្តកែប ចូលតាមច្រក​​ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ខេត្តកែប​ មានចម្ងាយប្រហែល ២៤គីឡូម៉ែត្រពីទីរួមខេត្តកំពត។ បើយើងធ្វើដំណើរពីទីរួមខេត្តកំពតទៅចំណាយពេលប្រមាណ ៣៥នាទី។

នៅទីនេះមានលក់ជាប្រភេទកាហ្វេ ភេសជ្ជៈ  អាហារសម្រន់ផ្សេងៗបែបខ្មែរមិនថាជាបុកល្ហុង មីឆា បាយឆា និងនំប័ុងបែបបរទេសជាដើម។ ហាងកាហ្វេមួយនេះអេដមីន Recommend មែនទែនសម្រាប់អ្នកដែលចូលចិត្តមើលថ្ងៃលិចដ៏ស្រស់ស្អាត ឋិតក្នុងបរិយាកាសបែបធម្មជាតិ ព្រោះនៅទីនេះសម្បូរដោយរុក្ខជាតិ និងជាទីតាំងដែលយើងអាចមើលឃើញទេសភាពទាំងមូលនៃសមុទ្រកែបទាំងស្រុងតែម្តង។ 

អត្ថបទ៖ ឡុង ថុនី

រូបភាព៖ Sunset Café

កាហ្វេ
ថតរូបស្អាតៗ