...

...

...
...

...

...

...

13.4K

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

03/07/2020

 

តំបន់ស្រែអំបិលនៅជុំវិញបរិវេណកំពង់ផែទេសចរណ៍អន្តរជាតិ នឹងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដើម្បីបម្រើវិស័យទេសចរណ៍ ក្រោយពេលកំពង់ផែដាក់ដំណើរការ។ ផ្ទៃដីសម្រាប់ផលិតអំបិលធម្មជាតិមួយនេះ បច្ចុប្បន្នបានដើរតួនាទីថ្មីមួយបន្ថែមទៀតយ៉ាងសំខាន់ គឺកំពុងទាក់ទាញអ្នកទេសចរទៅកម្សាន្ត។ 

ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ តំបន់ស្រែអំបិលភាគខាងកើតក្រុងដែលអ្នកទីនោះហៅថា កោះស្មៅ បាននិងកំពុងទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យទៅកម្សាន្ត ព្រោះទីនោះទើបតែបង្កើតឆ្នេរកម្សាន្តប្រវែងជាង ២គីឡូម៉ែត្រ លាតសន្ធឹងនៅតាមបណ្តោយមាត់ព្រែកកំពត អមដោយដើមស្ងាវដុះជាជួរតម្រៀបគ្នាគួរអោយចង់គយគន់ ជាពិសេសមានកន្លែងលក់អាហារឆ្ងាញ់ៗតាមដងផ្លូវនៅតំបន់នោះផងដែរ។ 

ជាតំបន់ទេសចរណ៍ដែលទើបតែបង្កើតថ្មី និងជាដងផ្លូវដ៏សំខាន់ដែលតភ្ជាប់ពីក្រុងកំពតឆ្ពោះទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិ គេសង្កេតឃើញមានភ្ញៀវទេសចរ និងពលរដ្ឋជាច្រើនធ្វើដំណើរទៅកម្សាន្តនាពេលល្ងាចតាមផ្លូវនោះ ខ្លះជិះកង់ហាត់ប្រាណ ខ្លះនាំក្រុមគ្រួសារទៅអង្គុយលំហែ ញុាំអាហារដែលលក់តាមបណ្តោយផ្លូវ អង្គុយនៅលើឆ្នេរ ស្រូបយកខ្យល់អាកាស មើលថ្ងៃលិច ទស្សនាទិដ្ឋភាពទូកនេសាទចេញទៅនេសាទដង្ហែរជាជួរពីច្រាំងទៅកាន់ផ្ទៃសមុទ្រ និងដើរមើលសកម្មភាពផលិតអំបិលជាដើម។

ដើម្បីទៅដល់ទីនោះ យើងគ្រាន់តែធ្វើដំណើរតាមបណ្ដោយផ្លូវដងព្រែកឆ្ពោះទៅកាន់ភូមិកំពង់កណ្តាលទៅត្រង់ ចម្ងាយប្រហែល 3គីឡូម៉ែត្រពីស្ពានឥន្ធនូ (ស្ពានចាស់)។ នៅតាមផ្លូវយើងនឹងឆ្លងកាត់ភូមិខ្មែរឥស្លាម ភូមិនេសាទ និងជាពិសេសផ្ទះលំហែតាមមាត់ទឹកជាច្រើន។

 

អត្ថបទដោយ៖ ឡេះ ហ្វើត

ខ្យល់អាកាសបរិសុទ្ធ
ថ្ងៃលិច
ថតរូប
លំហែ
ស្ទូចត្រី
ជិះម៉ូតូទឹក
ទស្សនាទីជនបទ

ទាំងអស់

ទស្សនាដោយសេរី

null

$0.00