...

...

...
...

...

...

...

1.2K

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

13/01/2023

 

ទឹកធ្លាក់កោះតូច គឺជាទឹកធ្លាក់លាក់ខ្លួនមួយកន្លែងដែលមានទីតាំងស្ថិតនៅក្នុងទឹកដីភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត មានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីទីរួមខេត្ត។ 

ដើម្បីទៅដល់ទីនោះ យើងអាចធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៣ (ទិសដៅពីកំពតទៅព្រះសីហនុ) ប្រហែល ១៧គីឡូម៉ែត្រ រួមបត់ស្តាំចូលក្នុងប្រមាណជា ៣គីឡូម៉ែត្រទៀត។ 

ថ្វីត្បិតតែជាទឹកធ្លាក់ដែលមិនសូវមានគេស្គាល់ច្រើន និងនៅឆ្ងាយបន្តិចមែន តែសម្រាប់ទេសភាពនៅទីនោះគឺកប់មែនទែន មានទឹកហូរដែលយើងអាចហែលលេងបាន មានសភាពថ្លាឈ្វេង ស្ងប់ស្ងាត់សាកសមសម្រាប់អ្នកដែលចូលចិត្តដើរផ្សងព្រេង បោះតង់ ចម្អិនអាហារក្នុងព្រៃ រីករាយជាមួយធម្មជាតិ ឆ្ងាយពីភាពអ៊ូអរ។ 

 

អត្ថបទដោយ៖ ឡុង ថុនី

រូបភាព៖ ត្រាច់ចរណ៍_Trachor

ភ្នំ
ដំណើរផ្សងព្រេង
ទឹកធ្លាក់
ថតរូប
ហែលទឹកជ្រោះ
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ