ស្ពានរថភ្លើង
03/07/2020
ស្ពានដែក ឬស្ពានរថភ្លើងគឺជាស្ពានមួយដែលមានវ័យចំណាស់មិនចាញ់ស្ពានឥន្ធនូឡើយ ហើយទីនោះមានទេសភាពអំណោយផលល្អមែនទែន ជាពិសេសនាពេលល្ងាចថ្ងៃរៀបលិច។ ស្ពាននោះមិនត្រឹមតែជាស្ពានសម្រាប់អោយរថភ្លើងឆ្លងកាត់ប៉ុណ្ណោះទេ វាថែមទាំងជាកន្លែងដែលមានភាពពេញនិយមសម្រាប់អ្នកដែលចូលចិត្តថតរូប អង្គុយលេង និងស្រូបខ្យល់អាកាសថែមទៀតផង។ គេសង្កេតឃើញថាភ្ញៀវទេសចរដែលបានធ្វើដំណើរកំសាន្តទៅតំបន់ទឹកឈូ ហើយត្រលប់មកវិញតែងតែឈៀងចូលលេង ឬទស្សនានៅទីនោះ។
ក្រៅពីនេះក៏មានបងប្អូនយើងមួយចំនួនគាត់បានជ្រើសរើសយកទីកន្លែងនោះជាកន្លែងថតរូបសម្រាប់អាពាហ៍ពិពាហ៍របស់ពួកគាត់ក្នុងចំណោមកន្លែងស្អាតៗដ៏ទៃទៀតផងដែរ។ គួរបញ្ជាក់ផងដែរថាស្ពានដ៏វ័យចំណាស់មួយនេះក៏ធ្លាប់បានបាក់ម្តងរួមមកហើយដែរកាលពីឆ្នាំ១៩៩៨។
Mobile
visitkampot@gmail.com
Email
ស្ពានរថភ្លើង
Facebook
ស្ពានរថភ្លើង
Youtube
https://t.me/vi
Telegram
ខ្យល់អាកាសបរិសុទ្ធ
ស្ទូចត្រី
ថ្ងៃលិច
ថតរូប
លំហែ
ទស្សនាសំណង់ប្រវត្តិសាស្រ្ត
ដំណើរផ្សងព្រេង