កាហ្វេ MOl
17/05/2023
ពេលខ្លះស្មុគស្មាញ ចង់រកកន្លែងស្ងប់ស្ងាត់មួយ ផឹកកាហ្វេ មើលទឹកសមុទ្រមែនទេ? តោះ! មកសាកថ្មជីវិតនៅ កាហ្វេ MOl ដែលជាហាងកាហ្វេមួយមានការរៀបចំស្អាតប្លែកភ្នែកទាំង Indoor និង Outdoor សម្បូរដោយប្លង់ថតរូបស្អាតៗ។
ទីនេះមានបម្រើសេវាកម្មកាហ្វេ តែបៃតង និងភេសជ្ជៈជាច្រើនមុខទៀតដែលអ្នកទាំងអស់គ្នាអាចសាកល្បងបាន ជាពិសេសទីនេះល្អសម្រាប់អ្នកចូលចិត្តបរិយាកាសបែបស្ងប់ស្ងាត់ ជាប់មាត់ទឹក មានវាលស្មៅ អាងហែលទឹក កន្លែងអង្គុយលេង អមដោយខ្យល់អាកាសធម្មជាតិ អាចអង្គុយមើលថ្ងៃលិច ទូកនេសាទ និងថតរូបលេងយ៉ាងសប្បាយរីករាយ។
កាហ្វេ MOl មានទីតាំងស្ថិតនៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ចម្ងាយពីរង្វង់មូលទុរេនប្រហែល ៤គីឡូម៉ែត្រ។
អត្ថបទដោយ៖ ដែង សុជាតា
រូបភាព៖ កាហ្វេ MOl
ថតរូបស្អាតៗ