ស្វែងយល់ពីកន្លែងគេងទាំង ៨ប្រភេទនៅកំពត មុនសម្រេចចិត្ត Check in
មកកំពតម្តងៗ ពិបាករកកន្លែងគេងមែនទេ? ថ្ងៃនេះ Admin សូមណែនាំពីកន្លែងគេងទាំង ៨ប្រភេទនៅកំពត ដែលប្រភេទនីមួយៗសុទ្ធសឹងតែមានចំណុចពិសេសរៀងៗខ្លួន។
1. បឹងហ្គាឡូ
ចង់បានកន្លែងគេងបែបស្ងប់ស្ងាត់ ឆ្ងាយពីភាពអ៊ូអរមែនទេ? បឹងហ្គាឡូ ជាជម្រើសដ៏ល្អសម្រាប់អ្នក។ កន្លែងគេងបែបនេះសម្បូរដោយរុក្ខជាតិ មានសួនច្បារ អាងហែលទឹក ទេសភាពស្អាត ខ្យល់បរិសុទ្ធ ជាពិសេសបរិយាកាសស្រស់ស្រាយ អាចជួយកាត់បន្ថយភាពតានតឹង ធ្វើអោយយើងអាចសម្រាកបានទាំងផ្លូវកាយ ផ្លូវចិត្ត និងខួរក្បាល។
បឹងហ្គាឡូនៅកំពត៖ https://www.visitkampot.info/searchResult?f=2&c=1
2. រីសត
រីសត ជាប្រភេទកន្លែងស្នាក់ដែលផ្តល់ជូនលោកអ្នកនូវទីធ្លាលំហែកាយដ៏ធំទូលាយ មានទាំងបន្ទប់គេង អាហារដ្ឋាន កាហ្វេ ស្ទីម សូណា និងសកម្មភាពកម្សាន្តជាច្រើនទៀត។ កន្លែងគេងប្រភេទនេះសាកសមជាមួយអ្នកដែលមកកម្សាន្តលក្ខណៈលំហែកាយបែបស្ងប់ស្ងាត់ មិនចូលចិត្តកន្លែងអ៊ូអរ។
3.សណ្ឋាគារ
សណ្ឋាគារ ជាកន្លែងគេងដែលមានការរៀបចំបែបស្តង់ដារ ផ្តោតទៅលើប្រណិតភាព ផាសុកភាព សេវាកម្ម និងអនាម័យ។ បន្ទប់នីមួយៗមានសភាពធំទូលាយ អមដោយគ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់។
សណ្ឋាគារនៅកំពត៖https://www.visitkampot.info/searchResult?f=2&c=3
4.ប៊ូទិក
មិនខុសពីសណ្ឋាគារប៉ុន្មានឡើយ ប៊ូទិក ជាកន្លែងគេងដែលមានការរៀបចំប្រកបដោយផាសុកភាព មានបន្ទប់ធំល្មម អាងហែលទឹកស្អាត ទីធ្លាទូលាយ ស្រួលធ្វើកម្មពិធីជួបជុំគ្នា។
ប៊ូទិកនៅកំពត៖ https://www.visitkampot.info/searchResult?f=2&c=4
5. ផ្ទះសំណាក់
ផ្ទះសំណាក់ ជាប្រភេទកន្លែងស្នាក់ដែលមានទីតាំងស្ថិតនៅក្នុងក្រុង ក្បែរទីប្រជុំជន សម្បូរកន្លែងលក់អាហារ និងផ្សារ ស្រួលធ្វើដំណើរទៅកាន់គោលដៅផ្សេងៗក្នុងខេត្ត ល្អសម្រាប់អ្នកចង់គេងក្នុងក្រុង ជាពិសេសមានតម្លៃសមរម្យចាប់ពី 15$ ឡើង។
ផ្ទះសំណាក់នៅកំពត៖https://www.visitkampot.info/searchResult?f=2&c=2
6. ផ្ទះលំហែ
បើអ្នកធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ មិត្តភក្តិ រឺក្រុមការងារ ផ្ទះលំហែ ជាកន្លែងស្នាក់មួយប្រភេទដែលសាកសមបំផុតសម្រាប់អ្នក។ ផ្ទះលំហែ ផ្តល់នូវភាពឯកជន ងាយស្រួលធ្វើ Party ជុំគ្នា រីករាយយ៉ាងពេញទំហឹងតែម្តង។
ផ្ទះលំហែនៅកំពត៖ https://www.visitkampot.info/searchResult?f=2&c=5
7.ផ្ទះស្នាក់រយៈពេលវែង
ផ្ទះស្នាក់ប្រភេទនេះ ល្អសម្រាប់អ្នកធ្វើដំណើរកម្សាន្តបែបវិស្សមកាលរយៈពេលវែង ចង់បានភាពផ្ទាល់ខ្លួន ស្ងប់ស្ងាត់ និងមានសម្ភារៈប្រើប្រាស់ក្នុងផ្ទះរួចជាស្រេច។
8.បោះតង់
គេងនៅផ្ទះរាល់ថ្ងៃ ធ្លាប់គិតចង់សាកល្បងបោះតង់អត់? ការបោះតង់ គឺជាសកម្មភាពដ៏ពេញនិយម ប្លែក និងផ្តល់នូវបទពិសោធន៍ថ្មីសម្រាប់អ្នកចង់ប្តូរបរិយាកាសពីការគេងក្នុងបន្ទប់មកគេងក្នុងតង់វិញ។ យើងអាចបោះតង់ខ្លួនឯងក៏បាន រឺស្វែងរកកន្លែងគេងដែលគេរៀបចំជាតង់ធំៗក៏បាន។
កន្លែងគេងបែបតង់ធំៗ៖https://www.visitkampot.info/searchResult?f=2&c=6
អត្ថបទដោយ៖ ដែង សុជាតា