ពេលមកលេងកំពតម្តងៗ គួរញុាំអីខ្លះ?
ពេលធ្វើដំណើរកម្សាន្តម្តងៗ ការញុំាគឺជារឿងសំខាន់មួយដែលយើងត្រូវគិតគូរដល់។ ចង់ដឹងថានៅកំពត មានអាហារឆ្ងាញ់ៗណាខ្លះដែលអ្នកគួរសាកល្បង មកស្គាល់អាហារទាំង ១០មុខខាងក្រោមនេះ។
1. នំបញ្ចុកទឹកម្ហិច
ជាអាហារប្រចាំតំបន់ដ៏ល្បីរបស់ខេត្តកំពត ដែលអ្នកទេសចរភាគច្រើនមិនដែលមើលរំលង។ នំបញ្ចុកគឺធ្វើថ្មីៗបែបសាច់ស្វិតញុាំជាមួយទឹកនំដ៏មានជាតិហើយហិលតិចៗទៀតគឺក្តីសុខហ្មង។ ក្រៅពីនំបញ្ចុក ក៏មាននំកងធ្វើថ្មីៗ មិនផ្អែមពេក រសជាតិឆ្ងាញ់។
លម្អិត៖ https://www.visitkampot.info/342/khmer-noodle-in-kampot
2. បាយឆាក្តាម
មកកំពត កុំភ្លេចសាកញុាំជាមួយនឹង បាយឆាក្តាម ដែលជាបាយឆា លាយជាមួយសាច់ក្តាមលេខមួយ សាច់ច្រើន មានរសជាតិឆ្ងាញ់។
លម្អិត៖ https://www.visitkampot.info/301/crab-fried-rice
3. មាន់ដុតទឹកឈូ
មិនណាមិនស្គាល់រសជាតិ មាន់ដុតទឹកឈូ ដែលជាមុខម្ហូបដ៏ល្បីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ រាល់ភ្ញៀវទេសចរដែលទៅលេងទឹកឈូ មិនដែលរំលងអាហារនេះទេ ទោះញុំាប៉ុន្មានដង ក៏មិនចេះធុញទ្រាន់ដែរ។
អាចស្វែងរកបាននៅ៖ https://www.visitkampot.info/92/tek-chhour
4. មាន់អាំងទឹកឃ្មុំ
ក្រៅពីមាន់ដុតទឹកឈូ អ្នកទាំងអស់គ្នាអាចសាកជាមួយនឹងមាន់អាំងទឹកឃ្មុំ ជាមួយទឹកជ្រលក់បីរសជាតិ មានបាយស-បាយក្រហម និងបន្លែ រៀបចំឡើងជាឈុត សម្រាប់ទទួលទាន។
លម្អិត៖ https://www.visitkampot.info/675/lotus-cafe-2
5. នំបញ្ចុកទឹកមុាំ
ធ្លាប់លឺនំបញ្ចុកទឹកម្ហិច ចុះនំបញ្ចុកទឹកមុាំវិញធ្លាប់លឺអត់? នំបញ្ចុកនេះគេរៀបចំឡើងជាឈុត មាននំបញ្ចុក ត្រីអាំង បន្លែស្រុះ និងទឹកមុាំ រសជាតិក៏ឆ្ងាញ់ កន្លែងអង្គុយកាន់តែអេម នៅជិតស្រះទឹក បរិយាកាសល្អ ខ្យល់ត្រជាក់បែបធម្មជាតិ។
លម្អិត៖ https://www.visitkampot.info/575/the-palm-pond
6. នំចាន
មានពីររសជាតិ ផ្អែម និងប្រៃ។ សម្រាប់នំចានប្រៃ មានបង្គាចិញ្រ្ចាំ លាយជាមួយទឹកត្រីប្រៃ ជូរ ហិលតិចៗ ជាតិអើយជាតិ! រីឯនំចានផ្អែមវិញ សាច់នំទន់ ស្រោចខ្វិះដូងពីលើ មានរសជាតិផ្អែមល្មម។
លម្អិត៖ https://www.visitkampot.info/344/delicious-num-chan
7. នំបុ័ងអាំង
ជឿថាអ្នកមកកំពតភាគច្រើន ច្បាស់ជាស្គាល់នំប័ុងអាំង ដែលជាប្រភេទនំប័ុងដែលគេយកទៅអាំង រួចគៀបថ្មីៗ ស្រួយស្រឹប បន្ថែមជាមួយទឹក Sauce សាច់ផាត់ ប្រហិត ពោត និងស្លឹកខ្ទឹម។
តម្លៃ៖ https://www.visitkampot.info/642/pisey-num-pang-ang?t=menu
8. គ្រឿងសមុទ្រ
ជាអាហារប្រចាំតំបន់មួយរបស់ខេត្តកំពត ព្រោះជាខេត្តជាប់សមុទ្រ សម្បូរដោយគ្រឿងសមុទ្រស្រស់ៗ មិនថាក្តាម មឹក បង្គា បង្កង ត្រី ខ្យង អយស្ទ័រ សុទ្ធសឹងតែមានគុណភាព។ អ្នកទាំងអស់គ្នាអាចរកទិញគ្រឿងសមុទ្រនៅផ្សារសាមគ្គី ផ្សារត្រពាំងរពៅ ផែកំពង់កណ្តាល និងនៅភូមិក្តាតជាដើម។
9. ចាហួយដូង
ជាប្រភេទបង្អែមដ៏ឈ្ងុយឆ្ងាញ់ ធ្វើឡើងពីដូងក្រអូបដែលដាំដុះដោយប្រជាកសិករក្នុងស្រុក មានក្លិនឈ្ងុយ ត្រជាក់ លាយជាមួយសាច់ដូង និងមានរសជាតិផ្អែមល្មម។
លម្អិត៖ https://www.visitkampot.info/507/kampot-coconut-jelly
10. អាហារបរទេស
នៅកំពត ក្រៅពីអាហារបែបខ្មែរ អ្នកទាំងអស់គ្នាក៏អាចសាកជាមួយនឹងអាហារបរទេសផងដែរ។ ជាពិសេសនៅម្តុំផ្សារក្រណាត់ និងនៅតាមបណ្តោយមាត់ព្រែក គឺជាតំបន់មួយដែលសម្បូរដោយភោជនីយដ្ឋានបរទេសជាច្រើន មានទាំងអាហារបារាំង អុីតាលី ស្រាក្រឡុក និង Sky bar។
អាហារបរទេស៖ https://www.visitkampot.info/searchResult?f=3&c=13#page-1
អត្ថបទដោយ៖ ដែង សុជាតា