...

...

...
...

...

...

...

2.9K

រមណីយដ្ឋានប្រវត្តិសាស្ត្រស្រះឈូក

អំពី

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

03/07/2020

 

ប្រជាពលរដ្ឋក្នុងខេត្តកំពតភាគច្រើនច្បាស់ជាស្គាល់ហើយអំពីទីកន្លែងដ៏ស្រស់ស្អាតមួយនេះ។ ដូចដែលគ្រប់គ្នាបានដឹងអញ្ចឹងថារមណីយដ្ឋានប្រវត្តិសាស្ត្រស្រះឈូកជាស្រះទឹកបុរាណមួយដែលកំពុងមានភាពទាក់ទាញយ៉ាងខ្លាំង បន្ទាប់ពីអាជ្ញាធរអភិវឌ្ឍឱ្យក្លាយជារមណីយដ្ឋានដ៏ស្រស់ត្រកាល។ គេសង្កេតឃើញថាមានមនុស្សម្នាបានទៅសម្រាកលំហែកាយនៅទីនោះជាច្រើនហូហែរ ជាពិសេសគឺភ្ញៀវទេសចរដែលបានឆ្លងកាត់ និងសម្រាកក្នុងខេត្តកំពតតែងតែធ្វើការថតរូបទុកជាអនុស្សាវរីយ៍ដើម្បីយកទៅបង្អួតមិត្តភ័ក្រ្ត ឬសាច់ញាតិជាដើម។ 

 

រៀងរាល់ពេលរសៀលក៏មានសិស្ស និស្សិតបានមកទីកន្លែងនេះដើម្បីធ្វើកិច្ចការសាលា និងជជែកគ្នាកំសាន្តផងដែរ ដោយសារតែទីនេះមានខ្យល់អាកាសបរិសុទ្ធ ទីធ្លាធំទូលាយ និងមានទីតាំងក្នុងក្រុងកំពតផ្ទាល់តែម្តង។ សូមបញ្ជាក់ផងដែរថា រមណីយដ្ឋានស្រះឈូកត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ បន្ទាប់ពីអាជ្ញាធរខេត្តកំពតធ្វើការកែលម្អពីសភាពគគ្រិចបណ្តាលមកពីភាពខ្ជីខ្ជា ការចោលសំរាម និងការយកចិត្តទុកដាក់មិនបានដិតដល់។

ថតរូប
ខ្យល់អាកាសបរិសុទ្ធ
លំហែ
ផ្កា
ថ្ងៃលិច