នំបញ្ចុកផ្សារសាមគ្គី
ល្ងាចឡើងមិនដឹងញុំាអីឆ្ងាញ់មែនទេ? មកផ្សារសាមគ្គីមក មិនខ្វះរបស់ញុំាទេ ជាពិសេសមានតូបលក់នំបញ្ចុកមួយកន្លែង ដែលគេបើកលក់អស់រយៈពេលជាយូរឆ្នាំណាស់មកហើយ និងទទួលបានការគាំទ្រពីភ្ញៀវជាច្រើន។
នំបញ្ចុកនៅទីនេះមាន ២រសជាតិ គឺនំបញ្ចុកសម្លខ្មែរ និងនំបញ្ចុកទឹកញុំា។ សម្រាប់នំបញ្ចុកសម្លខ្មែរ មានរសជាតិឈ្ងុយឆ្ងាញ់ ទឹកសម្លមានជាតិ ថែមជាមួយបន្លែស្រស់ៗទៀត កាន់តែអេម។
រីឯនំបញ្ចុកទឹកញុំាវិញ គេលាយជាមួយទឹកត្រី បង្គាក្រៀម ខ្ទិះដូង សណ្តែកដី និងមានបន្លែស្រស់ៗដូចគ្នា។ មួយវិញទៀត យើងក៏អាចថែមជាមួយក្បាលត្រី និងពោះត្រីតាមចំណូលចិត្តផងដែរ។
បើកលក់ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង ៧យប់ អ្នកកំពុងរកអាហារសម្រន់ញុំាពេលល្ងាចអីដឹងតែត្រូវហ្មង! ទីតាំងនៅម្តុំកន្លែងលក់បន្លែ ក្នុងផ្សារសាមគ្គី ខេត្តកំពត។
អត្ថបទដោយ៖ ដែង សុជាតា
ចានតូច
$0.75
ចានធំ
$1.00