...

...

...
...

...

...

...

66

មកស្គាល់សហគមន៍ទេសចរណ៍ទាំង 6កន្លែងក្នុងខេត្តកំពត​ និងខេត្តកែប

អំពី

ទំនាក់ទំនង

10/09/2023
តំបន់ទេសចរណ៍បែបសហគមន៍

មកលេងខេត្តកំពតបើអត់ដឹងទៅណា តោះទៅលេងសហគមន៍ទេសចរណ៍ទាំងអស់គ្នា! ទាំងនេះគឺជាសហគមន៍ទេសចរណ៍ទាំង ៦កន្លែងដែលអ្នកទាំងអស់គ្នាគួរតែទៅទស្សនាអោយបានម្តង។

 

1. សហគមន៍នេសាទត្រពាំងសង្កែ

លម្អិតhttps://www.visitkampot.info/81/trapeang-sangkae-community-fishery-kampot

សហគមន៍នេសាទត្រពាំង​សង្កែ មានទីតាំងស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ នៅទីនោះសម្បូរដោយដើមកោងកាងដុះលាតសន្ធឹងជាច្រើនហិកតា និងមានផ្ទះស្នាក់បែបសហគមន៍។ អ្នកទាំងអស់គ្នាក៏អាចជិះទូកលេង និងចុះដាំដើមកោងកាងផងដែរ។

 

2. សហគមន៍នេសាទកំពង់សាមគ្គី

លម្អិតhttps://www.visitkampot.info/517/kampong-samaky-community-fishery

ជាកន្លែងទេសចរណ៍បែបអេកូឡូស៊ីដែលមានទីតាំងស្ថិតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយពីទីរួមខេត្តប្រមាណ 10គីឡូម៉ែត្រ។ ខាងសហគមន៍នៅទីនេះមានសេវាកម្មក្នុងការជួលទូកសម្រាប់ជិះលំហែតាមបណ្តោយមាត់ទឹក មើលថ្ងៃលិច ថតរូបលេង គយគន់ព្រៃកោងកាង និងទេសភាពធម្មជាតិដ៏ស្រស់បំព្រង។

 

3. សហគមន៍នេសាទអូរក្រសារ

លម្អិតhttps://www.visitkampot.info/697/okrosa-fishery-community-of-kep-province

សហគមន៍នេសាទអូរក្រសារ គឺជាសហគមន៍ទេសចរណ៍មួយកន្លែងដែលមានទីតាំងស្ថិតនៅក្រុងកែប ខេត្តកែប។ សហគមន៍នេះក៏ជាតំបន់ដែលអំណោយផលសម្រាប់វិស័យទេសចរណ៍ផងដែរ។

 

4. សហគមន៍នេសាទព្រែកត្នោត(អន្លង់ធំ-អន្លង់ខៀវ)

លម្អិតhttps://www.visitkampot.info/103/prek-thnoutanlong-thomanlong-khiev

សហគមន៍អេកូទេសចរណ៍ព្រែកត្នោត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ3 ចន្លោះពីកំំពតទៅខេត្តព្រះសីហនុ។ ទីនេះជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ មានទេសភាពស្អាត​ ទឹកថ្លា​ អាចហែលលេងកម្សាន្តបាន។

 

5. សហគមន៍នេសាទត្រពាំងរពៅ

លម្អិត៖https://www.visitkampot.info/566/trapang-ropov-fishery-community

មិនខុសគ្នាពីសហគមន៍ដទៃទៀតទេ នៅទីនេះយើងអាចជិះទូកទស្សនាសម្រស់ព្រៃកោងកាង  ញ៉ាំគ្រឿងសមុទ្រស្រស់ៗដែលចម្អិនដោយចុងភៅចំណានក្នុងសហគមន៍ ព្រមទាំងផ្តិតយករូបភាពដ៏ស្រស់ត្រកាលនៃពន្លឺពណ៌មាសរបស់ព្រះអាទិត្យហៀបនឹងអស្ដង្គតផងដែរ។ ចំណុចពិសេសរបស់សហគមន៍នេះគឺមានស្ពានឈើដ៏វែងដែលអាចនាំយើងទៅកាន់សមុទ្រ និងអាចមើលឃើញដែនកោះរបស់ខេត្តកែបទៀតផង។

 

6. សហគមន៍សត្វស្លាបអន្លង់ព្រីង

លម្អិតhttps://www.visitkampot.info/483/anlong-pring-bird-community

អន្លង់​ព្រីង ជា​តំបន់​ទេសចរណ៍​ដាច់​ស្រយាល​មួយដែលមានទីតាំងស្ថិត​ក្នុង​ឃុំ​ព្រែកក្រឹស និង​ឃុំ​បឹងសាលា​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្ត​កំពត។​ វាជា​វាល​ស្មៅ​ទំនាប​មាន​ព្រែក​តូចៗកាត់​ផ្ទៃ​បឹង​ដ៏​ធំដែល​ជា​ដែន​​អភិរក្ស និង​ការពារ​សត្វ​ក្រៀលដែល​ជា​សត្វ​ដ៏​កម្រ។ 

 

អត្ថបទដោយ៖ ឡុង ថុនី