Silence Coffee
Silence Coffee ជាហាងកាហ្វេមួយកន្លែងក្នុងក្រុងកំពតដែលត្រូវបានកែច្នៃចេញពីផ្ទះចាស់ ប្រែក្លាយជាហាងកាហ្វេដ៏ស្រស់ស្អាតមួយ។ ពេលបានមកដល់បរិវេណខាងក្នុង យើងនឹងមានអារម្មណ៍កក់ក្តៅដូចនៅផ្ទះរបស់ខ្លួនឯងអញ្ចឹង!
ហាងកាហ្វេនេះមាន ២ជាន់។ ជាន់ក្រោមមានបរិយាកាសស្ងប់ស្ងាត់ល្អ សម្បូរដោយរុក្ខជាតិបៃតងតូចធំ និងមានកន្លែងអង្គុយជាលក្ខណៈ Indoor និង Outdoor។
រីឯជាន់លើវិញ មានកន្លែងអង្គុយដែលតុបតែងឡើងពីឈើ ជាពិសេសមានរានហាលខាងមុខ បែរទៅកាន់មាត់ព្រែកកំពត ធ្វើអោយយើងអាចគយគន់ទេសភាពទឹកព្រែក ភ្នំ ដងផ្លូវ និងទិដ្ឋភាពនៅតំបន់នេះផងដែរ។
នៅ Silence Coffee មានលក់ភេសជ្ជៈជាច្រើនមុខ ជាពិសេសកាហ្វេនៅទីនេះមានក្លិនឈ្ងុយ រសជាតិឆ្ងាញ់ អ្នកចូលចិត្តកាហ្វេគួរតែសាកល្បង។ ទីតាំងស្ថិតនៅទល់មុខរង្វង់មូលត្រីផ្សោត ផ្លូវមាត់ព្រែកកំពត ចម្ងាយពីរង្វង់មូលទុរេនប្រហែល 1.3 គីឡូម៉ែត្រ បើកចាប់ពីម៉ោង 7:00ព្រឹកដល់ម៉ោង 7:00យប់។
អត្ថបទដោយ៖ ដែង សុជាតា
Blueberry soda
$2.15
Chocolate Frappe
$2.65
Hot Latte
$2.15
Ice Cappuccino
$2.15
Ice Signature
$3.15
Kiwi Soda
$2.15
Lychee Milkshake
$2.95
Mango Soda
$2.15
Strawberry Soda
$2.15
ភេសជ្ជៈ
$2.55