...

...

...
...

...

...

...

78

សំណង់អគារវ័យចំណាស់ដែលអ្នកគួរដឹង នៅភ្នំបូកគោ

អំពី

ទំនាក់ទំនង

30/09/2023

ក្រៅពីធម្មជាតិដ៏ស្រស់ស្អាត និងអាកាសធាតុត្រជាក់ នៅភ្នំបូកគោក៏មានសំណង់អគារចាស់ៗដ៏គួរអោយចាប់អារម្មណ៍មួយចំនួនដែលមានអាយុកាលជិត១០០ ឆ្នាំមកហើយ។ ចង់ដឹងថាអគារទាំងនោះមានលក្ខណៈពិសេសបែបណាខ្លះ គួរតែទស្សនាយ៉ាងហោចណាស់អោយបានម្តង! 

 

1. កាស៊ីណូចាស់

លម្អិត៖ https://www.visitkampot.info/56/le-bokor-palaceold-hotel

កាស៊ីណូចាស់Le Bokor Palace ត្រូវបានគេស្គាល់ថាជាសំណង់អគារប្រវត្តិសាស្រ្ត ដែលសាងសង់ឡើងនៅសម័យក្រោមអាណានិគមនិយមបារាំង។ បច្ចុប្បន្ន អាគារមួយនេះកំពុងតែទទួលការអភិរក្ស និងកែលម្អសារជាថ្មី ដើម្បីលើកសោភ័ណ្ឌភាពអោយកាន់តែស្រស់ស្អាត។

 

2. វត្តសំពៅប្រាំ

លម្អិត៖ https://www.visitkampot.info/54/sampov-pram-pagoda

ក្រៅពីកាស៊ីណូចាស់ វត្តសំពៅប្រាំ គឺជាវត្តអារាមដ៏មានវ័យចំណាស់ស្ថិតនៅលើកំពូលភ្នំបូកគោ។ វត្តនេះសង់ឡើងក្នុងគ.ស ១៩២៤ ដោយព្រះបាទស៊ីសុវត្ថ​ិមុនីវង្ស នៅពេលដែលរាជការ​បារាំងបាន​ថ្វាយ​​ទ្រង់នូវ​ទី​កន្លែង​មួយសម្រាប់​​ស្ថាបនា។​ សព្វថ្ងៃ វត្តនេះនៅតែដំណើរការធម្មតា និងមានភ្ញៀវទេសចរចេញចូលទស្សនាជាហូរហែ។

 

3. ដំណាក់ព្រះមុនីវង្ស​ ឬ ដំណាក់ស្ដេច

លម្អិត៖ https://www.visitkampot.info/58/king-monivong-palace-or-kings-palace

ដំណាក់ព្រះមុនីវង្ស​ ឬ ដំណាក់ស្ដេច គឺជាអតីតព្រះរាជដំណាក់របស់ព្រះបាទមុនីវង្ស សម្រាប់សម្រាកកម្សាន្តពីអាកាសធាតុក្តៅនារាជធានីភ្នំពេញ។ បន្ទាប់​ពី​ទ្រង់​សោយ​ទិវង្គត​ទៅ​ ​​រាជការ​បាន​កែ​ប្រែ​ព្រះរាជដំណាក់នេះទៅ​ជា​អគារ​សាលា​ក្រុង​បូក​គោវិញ។ បច្ចុប្បន្នដំណាក់នេះមានសភាពទទេរស្អាត មានទីតាំងស្ថិតនៅក្បែរអគារកាស៊ីណូចាស់។ 

 

4. ដំណាក់ស្លាខ្មៅ

លម្អិត៖ https://www.visitkampot.info/57/damnak-sla-khmao

ដំណាក់ស្លាខ្មៅ ​ត្រូវ​បាន​សាងសង់​ឡើង​ពី​ថ្ម និងបិទ​ដោយ​ឈើ​ស្លា​ខ្មៅ​នៅ​ក្នុង​ឆ្នាំ1936។ សព្វថ្ងៃ ដំណាក់មួយនេះបានក្លាយទៅជាទីតាំងទេសចរណ៍ដ៏គួរអោយចាប់អារម្មណ៍មួយ ដែលគេចូលចិត្តទៅបោះតង់នៅទីនោះ។ ជាពិសេស នៅក្បែរដំណាក់ស្លាខ្មៅ ក៏មានសំណង់អគារចាស់ៗមួយចំនួនដែលភ្ញៀវទេសចរភាគច្រើនមិនសូវបានដឹង ព្រោះអគារទាំងនោះស្ថិតនៅក្នុងព្រៃ ហ៊ុំព័ទ្ធដោយរុក្ខជាតិតូចធំ និងមានផ្លូវតូចមួយដែលអាចនាំយើងទៅកាន់ទីនោះបាន។ 

 

5. ព្រះវិហារកាតូលិកចាស់

លម្អិត៖ https://www.visitkampot.info/55/the-old-catholic-church

ព្រះវិហារកាតូលិកចាស់ ត្រូវបានសាងសង់ឡើងក្នុងកំឡុងឆ្នាំ១៩២០ គឺជាព្រះវិហារដែលមានវ័យចំណាស់មួយ។ ភ្ញៀវទេសចរភាគច្រើនចូលចិត្តទៅថតរូបលេងនៅទីនោះ និងទស្សនាសំណង់អគារនេះយ៉ាងជក់ចិត្ត។

 

អត្ថបទដោយ៖ ឡុង ថុនី