...

...

...
...

...

...

...

13.8K

សហគមន៍នេសាទត្រពាំងសង្កែខេត្តកំពត

អំពី

សេវាកម្ម

ទំនាក់ទំនង

ចំណុចសំខាន់

រូបភាព

04/07/2020

សហគមន៍នេសាទត្រពាំងសង្កែខេត្តកំពត គឺជាសហគមន៍ទេសចរណ៍ដ៏មានភាពទាក់ទាញមួយកន្លែង​ ដែលមានទីតាំងស្ថិតនៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចម្ងាយ ៧គីឡូម៉ែត្រពីរង្វង់មូលទុរេន។

ព្រៃកោងកាងនៅទីនោះមានទំហំសរុប ៤៨ហិចតា ដុះលាតសន្ធឹងតាមបណ្តោយព្រែកក្បាលរមាសរហូតដល់ដៃសមុទ្រ។ ជាមួយគ្នានេះដែរ  ខាងសហគមន៍ក៏មានជាផ្ទះបឹងហ្គាឡូ អាហារដ្ឋាន ទូកទេសចរណ៍ និងថ្នាលបណ្តុះកូនកោងកាងទុករួចជាស្រេចផងដែរ។ 

សម្រាប់សកម្មភាពកម្សាន្តវិញ ភ្ញៀវទេសចរអាចជួលទូកជិះកម្សាន្ត ចុះដាំដើមកោងកាង ស្វែងយល់ពីជីវៈចម្រុះក្នុងព្រៃលិចទឹក ដើរលើស្ពានឈើ មើលទេសភាពថ្ងៃលិច ថតរូបលេង ស្រូបខ្យល់អាកាសដ៏បរិសុទ្ធ ផឹកកាហ្វេ បរិភោគអាហារបែបជនបទ ភ្លក់អាហារសម្រន់ ស្នាក់ក្នុងផ្ទះបឹងហ្គាឡូ រឺចង់បោះតង់គេងក៏បានដែរ។

ដើម្បីទៅកាន់ទីនេះ ភ្ញៀវទេសចរអាចធ្វើដំណើរចេញពីទីរួមខេត្តកំពតតាមបណ្ដោយផ្លូវជាតិលេខ ៣៣ ឆ្ពោះទៅកាន់ខេត្តកែប​ចម្ងាយប្រហែល​ ៧គីឡូម៉ែត្រ រួចបត់ស្តាំតាមផ្លូវបេតុងតូចមួយដែលមានផ្លាកឈ្មោះសម្គាល់។ រួចបន្តដំណើរប្រហែល ៥០០ម៉ែត្រ​ទៀត នឹងបានទៅដល់ទីតាំងតែម្តង។

 

អត្ថបទដោយ៖ ដែង សុជាតា

ថ្ងៃលិច
ថតរូប
លំហែ
ខ្យល់អាកាសបរិសុទ្ធ
ដើមឈើ

ទាំងអស់

ជួលទូក

ទូក១ ជិះបានមនុស្ស១២នាក់

$15.00

កូនដើមកោងកាង ១

តម្លៃតាមទំហំដើម ចាប់ពី ២៥០០៛ឡើង

$0.63